ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លា.ប់​រដូក​រណែល​

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​៣​នាក់​ស្លា.ប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​​​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើតឡើង កាលពី​វេលា​ម៉ោង០៤​ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ​សីហា ​​២០១៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៣ ​​ក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ដែលជន​រង​គ្រោះ​ទាំង​៤​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ដួល​​កណ្តាល​ថ្នល់ ហើយក៏​​ត្រូវ​រថយន្ត​បើកកិន​​ពី​

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​​​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើតឡើង កាលពី​វេលា​ម៉ោង០៤​ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ​សីហា ​​២០១៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៣ ​​ក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ដែលជន​រង​គ្រោះ​ទាំង​៤​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ដួល​​កណ្តាល​ថ្នល់ ហើយក៏​​ត្រូវ​រថយន្ត​បើកកិន​​ពី​ក្រោយ​​តែម្តង ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​​ដែល​ស្លាប់​ទាំង​៣​នាក់ ១-​​ឈ្មោះ​ប្លុង សុ​ភី អាយុ​២១ឆ្នាំ ២-​ឈ្មោះ​សៅ ហឿ​ន អាយុ​២៨​ឆ្នាំ ៣​-ឈ្មោះ ដួង អ៊ិ​ច អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​រ​ង​របួសធ្ងន់ និង​ជា​បើក​​ម៉ូតូ​ឈ្មោះយ៉ែ​ម សា​វ៉េ​ត អាយុ​១៩ឆ្នាំ ទាំង​៤​នាក់ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។

​ប្រភពបន្តថា មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់ បាន​ជិះ​​ម៉ូតូ ម៉ាក​ហុងដា​សេ 125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខកំពង់ឆ្នាំង​1F-5181 បើក​​ដោយ​ឈ្មោះ​យ៉ែ​ម វ៉េ​ត អាយុ​១៩​ឆ្នាំ តាម​បណ្តោយ​ផ្លូវ​ជាតិ​ពី​លិចទៅ​កើត លុះ​មក​ដល់ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​​​ដួល​កណ្តាល​ថ្នល់ ស្រប​ពេល​ជាមួយ​គ្នា​នោះ មាន​រថយន្ត​មួយ​គ្រឿងម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​​.ស ពាក់​ស្លាក​លេខភ្នំពេញ 3C-7358 បើក​ដោយ​បុរស​ឈ្មោះសែ​ម ជា អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះគ ឃុំ​ព្រែក​ថ្មី ស្រុក​ស្អាង ខេត្តកណ្តាល ​កិន​លើ​មនុស្ស​​​ទាំង​៤​នាក់ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង ​និង​ម្នាក់ទៀត​​​រង​របួសធ្ងន់ ។

​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់ទៅ​​ឱ្យ​ក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាពស្រុក​កំពង់ត្រឡាច ។​