ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ពីគុណប្រយោជន៍របស់ “ស្លឹកស្វាយ” សម្រាប់សុខភាព

3 ឆ្នាំ មុន

នរណាក៏ដឹងថា ផ្លែស្វាយមានជីវជាតិល្អសម្រាប់ការទទួលទានដែរ។ តែមិនសូវជាមានអ្នកស្គាល់ពីគុណប្រយោជន៍របស់ស្លឹកស្វាយឡើយ។ ស្លឹកស្វាយមានវីតាមីន A, B, និង C ហើយពួកវាមានផ្ទុកសារធាតុគីមីល្អៗសម្រាប់សុខភាពដូចជា flavonoids…

នរណាក៏ដឹងថា ផ្លែស្វាយមានជីវជាតិល្អសម្រាប់ការទទួលទានដែរ។ តែមិនសូវជាមានអ្នកស្គាល់ពីគុណប្រយោជន៍របស់ស្លឹកស្វាយឡើយ។ ស្លឹកស្វាយមានវីតាមីន A, B, និង C ហើយពួកវាមានផ្ទុកសារធាតុគីមីល្អៗសម្រាប់សុខភាពដូចជា flavonoids និង phenols ដែលជាសមាសធាតុចម្បងនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ សម្រាប់​ការ​ទទួលទាន មនុស្ស​តែងតែ​ចូលចិត្ត​វា​ក្នុង​ទម្រង់​ជា​តែ ឬ​កិន​ជា​ម្សៅ ហើយដាក់ក្នុងម្ហូប។

១. ជួយក្នុងការរំលាយអាហារ និងសម្រកទម្ងន់

ស្លឹកស្វាយជួយរំលាយអាហារ និងជួយសម្រកទម្ងន់។ ស្លឹកវាមានអង់ស៊ីម និងអរម៉ូនដែលបង្កើនអត្រានៃការរំលាយអាហារ និងគ្រប់គ្រងជាតិខ្លាញ់ឱ្យបានល្អនៅក្នុងរាងកាយ។ ដាំ​ស្លឹក​ស្វាយ​ខ្ចី​មួយ​ភ្លែត ស្រង់​ទឹក​ចេញ ហើយ​ផឹក​ជា​តែ។

២. កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម

ស្លឹកស្វាយមានផ្ទុកសារធាតុ tannin photochemical ហៅថា anthocyanins។ ស្លឹកឈើស្ងួត បុក ឬកិនជាម្សៅ រួចបន្ថែមទឹកផឹក។ វាត្រូវបានគេប្រើដើម្បីគ្រប់គ្រង និងព្យាបាលជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូងរបស់វា។

៣. ព្យាបាលការគេងមិនលក់

ប្រសិនបើអ្នកពិបាកគេងនៅពេលយប់ អ្នកអាចបន្ថែមស្លឹកស្វាយទៅក្នុងទឹកងូតរបស់អ្នក​ មុនពេលចូលគេង។ ការសិក្សានិយាយថាទង្វើដ៏សាមញ្ញនេះជួយធ្វើឱ្យរាងកាយរបស់អ្នកស្ថិតក្នុងសភាពស្ងប់ស្ងាត់។ ដូចនេះ រាងកាយរបស់អ្នកបានធូរស្រាល និងស្រស់ស្រាយ។

៤. ជម្រុញឱ្យស្បែកមានសុខភាពល្អ

ស្លឹកស្វាយមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានលក្ខណៈសម្បត្តិប្រឆាំងភាពចាស់។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដែលជួយព្យាបាលការឆ្លងមេរោគលើស្បែកដោយបាក់តេរីផងដែរ។ វា​ក៏​ជា​ឱសថ​ដ៏​ល្អ​សម្រាប់​ព្យាបាល​កន្ទួល​រមាស់ រលាក និង​ ដំបៅស្បែក​ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ