ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកមាន​២​នាក់​បោះបង្គោល​រំ​លោ​.​ភយ​ក​ដី​លិច​ទឹក​របស់​រដ្ឋ​ជាង​២០​ហិ​កតា​ដោយ​សុវត្ថិភាព

3 ឆ្នាំ មុន
  • តាកែវ

បង្គោល​ថ្ម​រាប់រយ​ដើម​ដែល​ស្ត្រី​២​នាក់​បងប្អូន​បោះ​ដាំ​រំ​លោ​.​ភយ​ក​ដី​លិច​ទឹក​របស់​រដ្ឋ​ជាង​២០​ហិច​តា នៅ​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ គិត​មក​ទល់​ពេល​នេះ មិន​ទាន់​បាន​ដក​ចេញ​ឲ្យ​អស់​ដូចដែល​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី ធ្លាប់​បាន​សន្យា​នោះ​ទេ ដែល​អ្នកស្រុក​និយាយ​ថា

ខេត្តតាកែវ ៖ បង្គោល​ថ្ម​រាប់រយ​ដើម​ដែល​ស្ត្រី​២​នាក់​បងប្អូន​បោះ​ដាំ​រំ​លោ​.​ភយ​ក​ដី​លិច​ទឹក​របស់​រដ្ឋ​ជាង​២០​ហិច​តា នៅ​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ គិត​មក​ទល់​ពេល​នេះ មិន​ទាន់​បាន​ដក​ចេញ​ឲ្យ​អស់​ដូចដែល​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី ធ្លាប់​បាន​សន្យា​នោះ​ទេ ដែល​អ្នកស្រុក​និយាយ​ថា ចៅហ្វាយស្រុក​ផោម​ឱ្យ​ក្របី​ហិត​តែ​ប៉ុណ្ណោះ​។

វត្តមាន​បង្គោល​ថ្ម​រាប់រយ​ដើម បោះ​ដាំ​វាតទី​យក​ដី​លិច​ទឹក​របស់​រដ្ឋ នៅ​ចំណុច​ទីតាំង​ខាងលើ លោក អ៊ួ​ច ភា អភិ​បាល​ខេត្តតាកែវ និង​លោក ប៉ុន ហួ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តតាកែវ ដែល​ជា​សាមី​ពាក់ព័ន្ធ បែរជា​សំងំ​ស្ងៀម​ឈឹង​ដោយ​ទុក​ករណី​នេះ​ចោល​មិន​មាន​វិធាន​ការណ៍​អ្វី​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យ​លើ​អាជ្ញាធរ​ថា អាច​មានការ​ពាក់ព័ន្ធ​ឃុបឃិត​បូញ​មាត់​បត់​ដុំដៃ​អនុញ្ញាត​ឱ្យ​ស្ត្រី​២​នាក់​ជា​អ្នកមាន​លុយ នៅ​រាជធានី​ភ្នំពេញ បោះបង្គោល​ថ្ម​ព័ទ្ធ​យក​ដី​របស់​រដ្ឋ​។

សូម​បញ្ជាក់​ថា អ្នកស្រី ភឿ​ង សុខ​ហួង និង​ប្អូនស្រី​ឈ្មោះ ភឿ​ង សុខ​ម៉េ​ង រស់នៅ​រាជធានី​ភ្នំពេញ បាន​ដើរ​បញ្ចុះបញ្ចូល​ទិញ​ដី​លិច​ទឹក​របស់​រដ្ឋ​ដែល​ជា​ដី​អាស្រ័យ​ផល​ពី​ប្រជាពលរដ្ឋ​បាន​ជាង​២០​ហិច​តា​នៅ​ចំណុច​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី​។ ដោយសារ​ពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​គ្រួសារ​ផង ក៏​ចាប់ផ្តើម​លក់​ដី​លិច​ទឹក​របស់​រដ្ឋ​ជា​បន្តបន្ទាប់ រហូត​មានការ​បោះបង្គោល​ថ្ម​រាប់រយ​ដើម​ដូច​សព្វ​ថ្ងៃនេះ​ទៅ​។

ភ្លាម​ៗ ក្រោយ​ពី​មាន​ប្រតិកម្ម និង​មានការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញសារព័ត៌មាន គេ​ឃើញ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​បញ្ជា​ទៅ​លោក​មេឃុំ​ត្នោត ឱ្យធ្វើ​ការ​ស្រាវជ្រាវ​រក​អ្នក​បោះបង្គោល ព្រមទាំង​ចាត់វិធានការ​ដក​បង្គោល​នោះ​ចេញ​។

ក្រោយមក គេ​ឃើញ​អាជ្ញាធរ​បាន​ចុះ​ទៅ​ដក​បង្គោល​នោះ​ចេញ​បាន​ប៉ុន្មាន​ដើម ហើយ​បាន​បន្សល់​បង្គោល​ថ្ម​ជា​ច្រើន​ទៀត​នៅ​ដដែល ដោយ​សំអាង​ថា ចាំ​ដល់​ខែប្រាំង​ទើប​ដក​ទាំងអស់ ខណៈ​អ្នក​បោះបង្គោល​នោះ មិន​ត្រូវ​បាន​ចាត់វិធានការ​អ្វី​ឡើយ បើ​ទោះជា​បានដឹង​ឈ្មោះ​ក៏​ដោយ ដែល​គេ​សង្ស័យ​ផ្អែមមាត់​គ្រប់​គ្នា​ទៅ​ហើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ