ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសព្រំដែន ទប់ស្កាត់ប្រជាពលរដ្ឋថៃ មិនឲ្យដាំ​ដំណាំ​លើដីតំបន់ព្រំដែន មិនទាន់ច្បាស់លាស់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កង​កម្លាំងនគរបាលវរសេនា​តូច ការពារព្រំដែនគោក លេខ៩១១ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហាមឃាត់ប្រជាពលរដ្ឋថៃ…

ខេត្តបន្ទាយមានជ័យ៖ កង​កម្លាំងនគរបាលវរសេនា​តូច ការពារព្រំដែនគោក លេខ៩១១ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហាមឃាត់ប្រជាពលរដ្ឋថៃ ចំនួន ៥នាក់ (ស្រីម្នាក់) មិនឲ្យដាំដំណាំ នៅលើ​ដីតំបន់ព្រំដែន មិនទាន់ច្បាស់លាស់ ស្ថិតនៅព្រំដែន ក្នុងភូមិសាស្ត្រភូមិទំនប់ក៥​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យ​ដឹងថា​ នៅវេលាម៉ោង ៤​ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលការពារប៉ុស្តិ៍ព្រៃគប់នៃវរសេនាតូច​ការពារ​ព្រំដែនគោកលេខ៩១១ និងកម្លាំងអន្តរាគមន៍របស់វរៈ សរុប​ចំនួន ១០នាក់ ​​ដឹកនាំដោយ​លោកវសេនីយ៍ទោ ជា លាងហៃ មេបញ្ជាការរង  បានចុះហាមឃាត់ពលរដ្ឋថៃ ចំនួន ៥នាក់ (ស្រីម្នាក់) ដែលបានយកអំពៅ មកដាំ  ក្នុងតំបន់ព្រំដែន មិនទាន់ច្បាស់លាស់ (ខាងកម្ពុជា) មុខភូមិសាស្ត្រភូមិទំនប់ក៥​ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង(ខាងថៃ) ទល់មុខភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ​។

លោកមេបញ្ជាការ បានបញ្ជាក់ថា ក្រោយពីកម្លាំងនគរបាលយើង បានធ្វើការហាមឃាត់ជនជាតិថៃទាំងនោះ មិនឲ្យដាំអំពៅ ភ្លាមៗនោះ គឺនៅ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី និយាមកា WGS84 (239028-1516815) ​។ មួយសន្ទុះ ក្រោយមក ក៏មានកម្លាំងទាហានឈុតខ្មៅថៃ កងវរសេនាធំលេខ១២ ចំនួន ១០នាក់  ​ដឹកនាំដោយលោកវសេនីយ៍ឯក ភិយានេត ផាត់ថាឡាក់ សាតវ៉ាត់តាវង្ស មេបញ្ជាការកង​វរសេនាធំលេខ១២ បានមកដល់ទីនោះ ហើយកម្លាំងយើង ក៏បានឲ្យភាគីទាហានថៃ​ ឲ្យជួយហាមឃាត់​ប្រជាពលរដ្ឋរបស់ខ្លួន បញ្ឈប់ការដាំដុះ កាប់ឆ្ការ ឬធ្វើអ្វីផ្សេងៗ​  នៅក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់នេះ។ ខាងភាគីថៃ បានយល់ព្រម ​ហើយបានឲ្យពលរដ្ឋថៃទាំងនោះ ​​ឈប់ដាំដុះភ្លាមៗ និងត្រឡប់ទៅវិញផងដែរ។

នៅវេលាម៉ោង ០៧ និង ២០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលការពារព្រំដែន​ ប៉ុស្តិ៍ក្បាលទំនប់នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ សហការជាមួយកម្លាំងកងពលលេខ៥១ បានឃាត់ប្រជាពលរដ្ឋថៃ ម្នាក់ ភេទប្រុស នៅត្រង់ភូមិសាស្ត្រប៉ុស្ដិ៍ក្បាលទំនប់ (ចំនុចគោលដៅដើមធ្នង់) ក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ជនជាតិថៃ ដែលលួចឆ្លងចូលមកកម្ពុជា ហើយត្រូវបានឃាត់ខ្លួននោះ ឈ្មោះ ស៊ុបជាសេត ស៊ើបនេត អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងខេត្តស្រះកែវ​។ ឆ្លងតាមការសួរនាំជនជាតិថៃរូបនោះ​ បានប្រាប់ថា គេចូលមកកម្ពុជា ក្នុងគោលបំណងធ្វើការងារខាងអនឡាញ​។

លោកមេបញ្ជាការ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យប្រគល់​ជនជាតិថៃរូបនេះ ទៅទាហានឈុតខ្មៅថៃវិញ ដែលនៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់​៕​ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ