ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “អ្នកធ្លាប់កើតកូវីដ ប្រឈមនឹងបញ្ហាបេះដូងនៅថ្ងៃមុខ”

2 ឆ្នាំ មុន

នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ នៅបន្តលើពិភពលោកដល់ឆ្នាំទី៣ អ្នកវិទ្យាសាស្ត្រកំពុងរកឃើញថា មេរោគនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពលើសពីដំណាក់កាលធ្ងន់ធ្ងរនៃជំងឺ។ ការសិក្សាថ្មីមួយបានរកឃើញថា អ្នកដែលមានកូវីដ មានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូងយ៉ាងហោចណាស់មួយឆ្នាំ បន្ទាប់ពីការជាសះស្បើយឡើងវិញ។ ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងខែនេះនៅក្នុងឯកសារវេជ្ជសាស្រ្ត Nature…

នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ នៅបន្តលើពិភពលោកដល់ឆ្នាំទី៣ អ្នកវិទ្យាសាស្ត្រកំពុងរកឃើញថា មេរោគនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពលើសពីដំណាក់កាលធ្ងន់ធ្ងរនៃជំងឺ។ ការសិក្សាថ្មីមួយបានរកឃើញថា អ្នកដែលមានកូវីដ មានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូងយ៉ាងហោចណាស់មួយឆ្នាំ បន្ទាប់ពីការជាសះស្បើយឡើងវិញ។

ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងខែនេះនៅក្នុងឯកសារវេជ្ជសាស្រ្ត Nature Medicine បានប្រើប្រាស់ទិន្នន័យពីមូលដ្ឋានទិន្នន័យថែទាំសុខភាពជាតិរបស់ក្រសួងអតីតយុទ្ធជនសហរដ្ឋអាមេរិក ដើម្បីតាមដានអតីតយុទ្ធជនជាង ១៥៣០០០ នាក់ដែលមានប្រវត្តិនៃការឆ្លងមេរោគកូវីដ រហូតដល់មួយឆ្នាំបន្ទាប់ពីការជាសះស្បើយរបស់ពួកគេ។

បើប្រៀបធៀបជាមួយអ្នកដែលមិនធ្លាប់ឆ្លងកូវីដ អ្នកដែលឆ្លងមេរោគកូវីដ១៩ ទំនងជាមានរោគសញ្ញាដូចជា រលាកបេះដូង ខ្សោយបេះដូង ចង្វាក់បេះដូងលោតញាប់ គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងកំណកឈាមក្នុងរយៈពេលយូរ។ អ្នកដែលមានការឆ្លងមេរោគកូវីដ ពីមុនគឺច្រើនជាង ៦០% ទំនងជាវិវត្តទៅជាបញ្ហាបេះដូងណាមួយ។ លក្ខខណ្ឌទាំងនេះជាច្រើន ដូចជាការស្ទះសរសៃឈាមសួត គឺជាការគំរាមកំហែងដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត Ziyad Al-Aly ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៅមជ្ឈមណ្ឌលថែទាំសុខភាព VA St. Louis បាននិយាយថា៖ “រឿងមួយដែលគួរឱ្យសោកស្ដាយគឺថា ហានិភ័យត្រូវបានបង្ហាញឱ្យឃើញ សូម្បីតែចំពោះអ្នកដែលមានជំងឺស្រាលខ្លាំង ឬ មិនត្រូវការការចូលមន្ទីរពេទ្យ ក៏អាចមានបញ្ហានេះដែរ។”

នៅពេលដែលភាពធ្ងន់ធ្ងរនៃជំងឺកើនឡើង ហានិភ័យនៃផលវិបាកនៃប្រព័ន្ធសរសៃឈាមបេះដូងក្នុងរយៈពេលយូរ។ អ្នកដែលត្រូវបានព្យាបាលនៅក្នុង ICU មានហានិភ័យខ្ពស់បំផុតនៃជំងឺសរសៃឈាមបេះដូងបន្ទាប់ពីការជាសះស្បើយឡើងវិញ។ ហានិភ័យនៃបញ្ហានេះក៏ត្រូវបានរកឃើញផងដែរនៅគ្រប់វ័យ ភេទ ជាតិសាសន៍ និងកត្តាហានិភ័យនៃបេះដូងដូចជាការជក់បារី សម្ពាធឈាមខ្ពស់ និងជំងឺធាត់។

ចូលរួមការពារខ្លួនអ្នកពីជំងឺចង្រៃនេះទាំងអស់គ្នា។ ទប់ស្កាត់ការឆ្លងមេរោគ ដោយចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់ ហើយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភីបាល៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ