ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pfizer​ ត្រូវបានបញ្ជូនទៅចាក់នៅតាមខេត្តហើយ! កំពង់ឆ្នាំង ចាក់ដល់គ្រួសារយោធិន និងអតីតយុទ្ធជន​ មុនគេ!

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ គ្រួសារយោធិន និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុករលាប្អៀរ ចំនួន ៣១៦៨គ្រួសារ បានទទួលការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៤ ប្រភេទថ្នាំវ៉ាក់សាំងអាមេរិក Pfizer។…

ខេត្តកំពង់ឆ្នាំង៖ គ្រួសារយោធិន និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុករលាប្អៀរ ចំនួន ៣១៦៨គ្រួសារ បានទទួលការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៤ ប្រភេទថ្នាំវ៉ាក់សាំងអាមេរិក Pfizer។ ដំណើរការចាក់វ៉ាក់សាំង ដូសទី៤ នេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា លើកឡើងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ យើងបានបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងដូស​ជំរុញ ប្រភេទ Pfizer ជូនដល់យោធិន និងគ្រួសារ ព្រមទាំងសមាជិកសមាគមអតីត​យុទ្ធជន​កម្ពុជា ដែលមានចំនួនសរុបចំនួន  ៣១៦៨គ្រួសារ មកពីស្រុករលារប្អៀរ។ ការចាក់ថ្នាំ​ ដូសជំរុញ ឬដូសទី៤នេះ ធ្វើឡើង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា មេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ កន្លងមកនិងថ្មីៗនេះ យើងបានចាក់ថ្នាំវ៉ាក់សាំង ចាប់ពីដូសទី១ រហូតដល់​ដូសទី៣ និងចុងក្រោយ បើកចាក់ដូសទី ៤ ជូនដល់កងយោធពលខេមរភូមិន្ទ ក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំង​គ្រួសារ។ ដោយឡែក ថ្ងៃនេះ យើងបានរៀបចំចាក់ជូនពួកគាត់ជាយោធិន និងសមាជិកសមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ឆ្នាំង។

លោកបន្ថែមថា ដោយសារតែចំនួនអ្នកត្រូវចាក់វ៉ាក់សាំង​ មានច្រើន យើងបានធ្វើការបែងចែកយុទ្ធនាការ វគ្គទី១ នេះ គឺចាក់ជូនពួកគាត់ ក្នុងស្រុករលាប្អៀរ មានចំនួន ៣១៦៨គ្រួសារ ដែលគ្រោងនឹងចាក់ឲ្យរួចរាល់ ក្នុងរយៈពេល ១សប្តាហ៍ ទើបយើងបន្តចាក់ទៅស្រុកដទៃទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បានអំពាវនាវដល់បងប្អូនជាយោធិន និងគ្រួសារ ព្រមទាំង​សមាជិក​សមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល ស្ដីពី ការទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។

ក្រុមគ្រួសារយោធិន និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់​ប្រមុខរាជរដ្ឋាភិបាល ដល់ក្រសួងសុខាភិបាល និងមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ដែលបានយកចិត្ត​ទុកដាក់ដល់គ្រួសារយោធិន និងអតីតយុទ្ធជន ដោយបានចាក់វ៉ាក់សាំងដុសទី៤ ជាដូសជំរុញដល់ពួកគាត់ ដើម្បីជៀសផុតពីការចម្លងនៃមេរោគកូវីត១៩៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ