ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រវល់​នឹង​រឿង​អ្នក​ដទៃ

2 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ព្រោះតែ​មិន​ស្គាល់​ខ្លួនឯង​តែង​ទៅ​រវល់​នឹង​រឿង​របស់​អ្នក​ដទៃ យកចិត្តទុកដាក់​នឹង​រឿង​ឥតប្រយោ​ជន៍ ដែល​មិនមែន​ជា​មុខការ​របស់​ខ្លួន​សោះ នេះ​ក៏​ព្រោះតែ​គេ​មិន​បាន​ពិចារណា​រកហេតុ​ផល​នៃ​ដំណើរ​ជីវិត​ខ្លួនឯ​ង​​ឱ្យ​បាន​ច្បាស់លាស់ ទើប​ចេះ​តែ​ដឹកនាំ​ចិត្ត​ខ្លួនឯង​ឱ្យ​ព្រួយ​ចម្បែង​តែ​រឿង​របស់​អ្នក​ដទៃ ។ សម​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា ន បរេ​សំ វិ​លោមា​និ…

បុគ្គល​ពួក​ខ្លះ​ព្រោះតែ​មិន​ស្គាល់​ខ្លួនឯង​តែង​ទៅ​រវល់​នឹង​រឿង​របស់​អ្នក​ដទៃ យកចិត្តទុកដាក់​នឹង​រឿង​ឥតប្រយោ​ជន៍ ដែល​មិនមែន​ជា​មុខការ​របស់​ខ្លួន​សោះ នេះ​ក៏​ព្រោះតែ​គេ​មិន​បាន​ពិចារណា​រកហេតុ​ផល​នៃ​ដំណើរ​ជីវិត​ខ្លួនឯ​ង​​ឱ្យ​បាន​ច្បាស់លាស់ ទើប​ចេះ​តែ​ដឹកនាំ​ចិត្ត​ខ្លួនឯង​ឱ្យ​ព្រួយ​ចម្បែង​តែ​រឿង​របស់​អ្នក​ដទៃ ។

សម​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា ន បរេ​សំ វិ​លោមា​និ ន បរេ សំ កតា ក​តំ អត្ត​នោ​វ អ​វេ​ក្ខេ​យ្យ កតា​និ អក​តា​និ ច ។
ប្រែ​ថា ពាក្យចាក់ដោត​ទាំងឡាយ​របស់​ជន​ដទៃ បុគ្គល​មិន​គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ទេ កិច្ច​ដែល​ធ្វើ​ហើយ និង​មិន​ទាន់​ធ្វើ​ហើយ​របស់​ជន​ដទៃ ដែល​មិនមែន​ជា​មុខការ​របស់​ខ្លួន បុគ្គល​មិន​គួរ​ពិនិត្យ​មើល​ទេ បុគ្គល​គួរ​ពិនិត្យ ពិចារណា​តែ​កិច្ចការ​ទាំងឡាយ​ណា​ដែល​ធ្វើ​ហើយនឹង​មិន​ទាន់​ធ្វើ​ហើយ របស់​ខ្លួន​តែ​ម្យ៉ាង ។

ម្យ៉ាងទៀត បុគ្គល​កុំ​រវល់​គិតតែ​ពី​រឿង​គេ បុគ្គល​ខ្លះ​តែងតែ​គិត​ក្នុង​រឿង​មិនមែន​ជា​ប្រយោជន៍​ដូច​ជា​ថា គេ​ទៅ​ណា ទៅ​ធ្វើ​អ្វី ការងារ​អី បាន​លុយ​ដែរ​ឬទេ ចាស់​ហើយ​ម៉េច​មិន​រក្សាសីល ម៉េច​មិន​រៀន​ធម៌ ម៉េច​មិន​ទៅ​វត្ត​ជាដើម ។ រឿង​ទាំង​អស់នេះ មិនមែន​ជា​ទួ​នាទី​របស់​យើង​ទេ កុំ​ចេះ​ជួយ​គិត​គេ ហើយ​កុំ​ចេះ​តែ​ចង់​ដឹង​រឿង​ផ្ទៃក្នុង​គ្រួសារ​គេ រឿង​របស់​គេ ដំណើរ​ជីវិត​របស់​គេ ទុក​ឱ្យ​គេ​សម្រេច​ដោយ​ខ្លួន​គេ​ចុះ ។

រឿង​ដែល​សំខាន់​គឺ​យើង​ត្រូវ​រក្សា​ចិត្ត​របស់​ខ្លួន​ឱ្យ​បាន​ល្អ ឃុំគ្រង​ចិត្ត​ឱ្យ​នៅ​នឹង កុំ​ឲ្យ​ចិត្ត​នេះ​វា​ឃ្លេងឃ្លោង វា​ខូច​លួច​ទៅ​ស្រាវជ្រាវ​រឿង​ជីវិត​គេ​នោះ វា​មិនល្អ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ