ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើ៣យ៉ាង ដែលអ្នកមានបញ្ហាធ្លាក់ទឹកចិត្តមិនត្រូវធ្វើ

2 ឆ្នាំ មុន

ដូចជាអ្វីដែលយើងបានឃើញតាមបណ្តាញសង្គមនាពេលថ្មីៗនេះ មានករណីជាច្រើនដែលយុវជនយើងបានព្យាយាមសម្លាប់ខ្លួនតាមរយៈការលោតស្ពាន។ គេអាចហៅករណីទាំងនោះថា មកពីការខូចចិត្តនឹងស្នេហា ឬ អ្នកខ្លះអាចមកពីការធ្លាក់ទឹកចិត្តស្រោចស្រង់មិនបាន។ អ្នកជំនាញបានលើកឡើងអំពីរឿង ៣យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលដែលអ្នកមានឬក៏សង្ស័យថាមានជំងឺធ្លាក់ទឹកចិត្ត។ ១. បន្ទោសខ្លួនឯង…

ដូចជាអ្វីដែលយើងបានឃើញតាមបណ្តាញសង្គមនាពេលថ្មីៗនេះ មានករណីជាច្រើនដែលយុវជនយើងបានព្យាយាមសម្លាប់ខ្លួនតាមរយៈការលោតស្ពាន។ គេអាចហៅករណីទាំងនោះថា មកពីការខូចចិត្តនឹងស្នេហា ឬ អ្នកខ្លះអាចមកពីការធ្លាក់ទឹកចិត្តស្រោចស្រង់មិនបាន។ អ្នកជំនាញបានលើកឡើងអំពីរឿង ៣យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលដែលអ្នកមានឬក៏សង្ស័យថាមានជំងឺធ្លាក់ទឹកចិត្ត។

១. បន្ទោសខ្លួនឯង

ការបន្ទោសខ្លួនឯងក្នុងពេលមានបញ្ហាធ្លាក់ទឹកចិត្តជារឿងដែលឧស្សាហ៍កើតមានញឹកញាប់។ អ្វីដែលគួរគឺពេលខ្លះមិនមែនជាកំហុសអ្នកនោះទេ ហើយបើជាកំហុសក៏វាជារឿងអ្នកអាចដោះស្រាយនិងអធ្យាស្រ័យបានដែរ។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវពង្រឹងឱ្យមានភាពរឹងមាំដើមវិញហើយកែប្រែកំហុសដែលធ្លាប់មាន។

២. ការមិនយកចិត្តទុកដាក់ពីខ្លួនឯង

បញ្ហាធ្លាក់ទឹកចិត្តអាចឱ្យអ្នកមិនយកចិត្តទុកដាក់ខ្លួនឯង ឃុំខ្លួនឯងក្នុងផ្ទះ ញ៉ាំស្រា ញ៉ាំអាហារ និងមិនធ្វើខ្លួនជាដើម។ ផ្ទុយទៅវិញការយកចិត្តទុកដាក់ពីខ្លួនអ្នក អាចឱ្យអ្នកយកឈ្នះជំងឺធ្លាក់ទឹកចិត្តបានលឿននិងឆាប់ជាសះស្បើយ។ អ្វីដែលគួរធ្វើចំពោះមុខមនុស្សគឺគេងឱ្យឆ្អែតញ៉ាំអាហារអោយទៀងទាត់ហាត់ប្រាណជាជំហានដំបូងម្នាក់គួរធ្វើ។

៣. បោះបង់ចោលនូវក្តីសង្ឃឹម

ចំណុចចុងក្រោយហើយក៏ជាចំនុចដែលសំខាន់ជាងគេដែរ គឺក្ដីសង្ឃឹម។ ការធ្វើសង្គ្រាមយកឈ្នះជំងឺធ្លាក់ទឹកចិត្ត វាជារឿងដែលចំណាយពេលបន្តិចប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចឈ្នះនោះទេ។ យោងតាមការសិក្សានៅឆ្នាំ ២០១៨ ការព្យាបាលបញ្ហាធ្លាក់ទឹកចិត្តបានត្រឹមត្រូវ អាចមានអត្រាជាសះស្បើយរហូតដល់ទៅ ៨០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ