ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​ថ្ងៃ​ទាំង​៧​គួរ​ប្រយ័ត្ន​អ្វីខ្លះ ?

2 ឆ្នាំ មុន

តម្រា​ជោគ​ប្រចាំ​ថ្ងៃ​នៃ​អ្នក​កើត​ថ្ងៃ​ទាំង​៧​គួរ​ប្រយ័ត្ន​ចំពោះ​បញ្ហា​អ្វីខ្លះ ? ព្រោះ​ពាក្យ​សម្តី ឬ​ទ​ង្វើ​ថ្ងៃ​ខ្លះ​ឱ្យ​ផល​ល្អ ឯថ្ងៃ​ខ្លះបែរជា​នាំទុក្ខ​ទោស​គ្រោះថ្នាក់​ដល់​ខ្លួន ។ ហេតុនេះ​ដើម្បី​បញ្ចៀស​បញ្ហា​ទាំងឡាយ​កុំឱ្យ​កើត​មាន​ដល់​ដំណើរ​ជីវិត​យើង សូម​ឈ្វេងយល់​តាម​លំដាប់​ថ្ងៃ​ទាំង​៧​ខាងក្រោម​ដូច​តទៅ​៖ ថ្ងៃអាទិត្យ កុំ​និយាយ​លេងសើច​ច្រើន…

តម្រា​ជោគ​ប្រចាំ​ថ្ងៃ​នៃ​អ្នក​កើត​ថ្ងៃ​ទាំង​៧​គួរ​ប្រយ័ត្ន​ចំពោះ​បញ្ហា​អ្វីខ្លះ ? ព្រោះ​ពាក្យ​សម្តី ឬ​ទ​ង្វើ​ថ្ងៃ​ខ្លះ​ឱ្យ​ផល​ល្អ ឯថ្ងៃ​ខ្លះបែរជា​នាំទុក្ខ​ទោស​គ្រោះថ្នាក់​ដល់​ខ្លួន ។ ហេតុនេះ​ដើម្បី​បញ្ចៀស​បញ្ហា​ទាំងឡាយ​កុំឱ្យ​កើត​មាន​ដល់​ដំណើរ​ជីវិត​យើង សូម​ឈ្វេងយល់​តាម​លំដាប់​ថ្ងៃ​ទាំង​៧​ខាងក្រោម​ដូច​តទៅ​៖

ថ្ងៃអាទិត្យ កុំ​និយាយ​លេងសើច​ច្រើន នាំ​កើតទុក្ខ​ទោស ។

ថ្ងៃ​ចន្ទ កុំ​យកអាសា​គេ នាំ​អោយ​ខាត​លុយកាក់​របស់ទ្រព្យ ។

ថ្ងៃ​អង្គារ កុំ​និយាយ​អំនួត នាំ​ខ្លួន​បរាជ័យ ។

ថ្ងៃ​ពុធ កុំ​ឆាប់​ជឿ​ទុក្ខ​ចិត្ត​គេ​នាំ​ឱ្យ​ខ្លួន​ខាតបង់ ។

ថ្ងៃ​ព្រហស្បតិ៍ កុំ​ឈឺឆ្អាល​ចេះ​ដឹង​រឿង​គេ នាំទុក្ខ​ទោស​ដល់​ខ្លួន ។

ថ្ងៃ​សុក្រ កុំ​ទុក្ខ​ចិត្ត​មនុស្ស​ដែល​មិន​ស្គាល់ នាំទុក្ខ​ទោស​ដល់​ខ្លួន ។

ថ្ងៃ​សៅរ៍ កុំ​និយាយ​ត្រង់​ពេក តែ​ក៏​កុំ​និយាយ​ភរ​ច្រើន​ពេក​នឹង​នាំ​ឱ្យ​មាន​បញ្ហា​និង​មានទុក្ខ​ទោស​ដល់​ខ្លួន ។

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​តម្រា តែ​រឿង​ពិត​នៅ​ក្នុង​ដំណើរ​ជីវិត​ខ្លួន​យ៉ាងណា​នោះ គឺ​លោក​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ល្អ មាន​សមត្ថភាព ការងារ​ម៉ត់ចត់ ស្វាហាប់ និង​ត្រូវ​យក​ការ​ព្យាយាម​ជា​ធំ នោះ​ដំណើរ​ជីវិត​អ្នក​នឹង​ល្អ​ប្រសើរ​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ