ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ម្លឹ​ង​ៗ​ខំ​ជិះ​ម៉ូតូ​ទៀត​ទៅ​បុក​គេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ពាក់​កាត​ជាប់​នឹង​.​ក មាន​តួនាទី​ជា​អនុសេនីយ៍ឯក​នាយ​រង​ផ្នែក​ស​ភ្តុ​ភា និង​ហិរញ្ញវត្ថុ ស្រវឹងស្រា​ជោកជាំ ដោយ​ជិះ​ម៉ូតូ​កៀរ​រថយន្ត បណ្តាល​ឲ្យ​ដួល​ក្អួតចង្អោរ​ពេញ​ម៉ូតូ​សន្លប់​ស្តូកស្តឹង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ពាក់​កាត​ជាប់​នឹង​.​ក មាន​តួនាទី​ជា​អនុសេនីយ៍ឯក​នាយ​រង​ផ្នែក​ស​ភ្តុ​ភា និង​ហិរញ្ញវត្ថុ ស្រវឹងស្រា​ជោកជាំ ដោយ​ជិះ​ម៉ូតូ​កៀរ​រថយន្ត បណ្តាល​ឲ្យ​ដួល​ក្អួតចង្អោរ​ពេញ​ម៉ូតូ​សន្លប់​ស្តូកស្តឹង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៣០ កក្កដា នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត តាម​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AW ០០៣១ បើកបរ​ដោយ​ឈ្មោះ ម៉ា ស៊ើ​រ៉ា អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការ​មន ចំណែកឯ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​រថយន្ត​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AH ៥០៧៣ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​ម៉ូតូ​ជិះ​បុក​រថ យន្ត ទើប​សមត្ថកិច្ច​គ្រាន់តែ​កក់​ស្លាក​លេខ​រថយន្ត និង​យក​លេខ​ទូរស័ព្ទ​អ្នក​បើក​រថយន្ត ហើយ​ឲ្យ​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​អ្នក​បើក​ម៉ូតូ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ នគរបាល​ទំនប់​ទឹក ៕