ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់ពេលព្រឹក៣យ៉ាង​ ដែលជួយគ្រប់គ្រងស្រ្តេស

2 ឆ្នាំ មុន

យើងទាំងអស់គ្នា ដឹងស្រាប់ហើយថា ការក្រោកពីគ្រែនៅពេលព្រលឹមគឺមិនស្រួល ដូចជាការគេងលង់លក់ឡើយ។ វាពិតជាពិបាកមែនទែន។ ការក្រោកមកជាមួយនឹងអារម្មណ៍តានតឹង គឺអាចជះឥទ្ធិពលដល់ការបំពេញការងារពេញមួយថ្ងៃ។ ខាងក្រោមនេះ គឺជាទម្លាប់ល្អៗ សម្រាប់ធ្វើនៅពេលព្រឹកក្រោយពីក្រោកពីដំណេក៖…

យើងទាំងអស់គ្នា ដឹងស្រាប់ហើយថា ការក្រោកពីគ្រែនៅពេលព្រលឹមគឺមិនស្រួល ដូចជាការគេងលង់លក់ឡើយ។ វាពិតជាពិបាកមែនទែន។ ការក្រោកមកជាមួយនឹងអារម្មណ៍តានតឹង គឺអាចជះឥទ្ធិពលដល់ការបំពេញការងារពេញមួយថ្ងៃ។ ខាងក្រោមនេះ គឺជាទម្លាប់ល្អៗ សម្រាប់ធ្វើនៅពេលព្រឹកក្រោយពីក្រោកពីដំណេក៖

១. ទទួលទានអាហារពេលព្រឹកដែលមានសុខភាពល្អ

ទទួលទានអាហារពេលព្រឹកល្អ គឺជាផ្នែកមួយដ៏ចាំបាច់នៃទម្លាប់ពេលព្រឹក។ អាហារពេលព្រឹក ដែលមានតុល្យភាព អាចធ្វើឱ្យអារម្មណ៍របស់ស្វាងក្នុងការបំពេញការងារ។ អាហារល្អ ហាក់បីដូចជាសាំងល្អសម្រាប់រថយន្តអ៊ីចឹង។ រថយន្តរបស់យើងនឹងជាន់ស្ទុះ ប្រសិនបើចាក់សាំងល្អ។ រាងកាយរបស់យើងក៏ដូចគ្នា។ នៅលើចានគួរមាន សាច់ បន្លែ ផ្លែឈើ និង បាយ។

២. ធ្វើសមាធិ

ចាប់ផ្តើមថ្ងៃថ្មី ដោយភាពស្ងប់ស្ងៀមដោយការធ្វើសមាធិនៅពេលព្រឹក។ ការធ្វើសមាធិ ជួយដល់ការផ្តោតអារម្មណ៍ កាត់បន្ថយស្ត្រេស ធ្វើអោយប្រសើរឡើងនូវស្ថេរភាពអារម្មណ៍និងការពារជម្ងឺទូទៅ។ ការអនុវត្តន៍សមាធិ រយៈពេលពីរបីនាទីក្នុងមួយថ្ងៃ អាចជួយយើងឱ្យកាត់បន្ថយភាពតានតឹងបាន។

៣. ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណ គឺជាទម្លាប់ពេលព្រឹកដ៏ល្អបំផុត។ ការដើរ ការហាត់យូហ្គា ១០នាទី ឬ ការលើកដុំដែក គឺសុទ្ធតែជាទង្វើគួរតែមាននៅពេលព្រឹក។ ការហាត់ប្រាណពេលព្រឹក គឺល្អជាងការហាត់ប្រាណពេលល្ងាច ត្រង់ថា វាជួយឱ្យយើងចៀសផុតពីការមានការរវល់មិនបានត្រៀមទុក នៅក្រោយពេលបំពេញការងារមិនចប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ