ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចនិក៣យ៉ាង សម្រាប់អ្នកចង់ហាត់ប្រាណជាប់ជាប្រចាំ

2 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់បញ្ឈប់ការហាត់ប្រាណមួយរយៈ ដោយសារតែមិនឃើញចេញលទ្ធផលដែរឬទេ? វាជាការពិតមិនអាចប្រកែកបាន ដោយសារតែការហាត់ប្រាណមិនមែនអាចចេញលទ្ធផលផ្លាស់ប្តូររូបរាងយើងត្រឹមតែមួយថ្ងៃ ឬ ពីរថ្ងៃនោះទេ។ ការតាំងចិត្ត និង ធ្វើវាឱ្យបានជាប្រចាំ គឺពិតជាសំខាន់។…

តើ​អ្នក​ធ្លាប់បញ្ឈប់ការហាត់ប្រាណមួយរយៈ ដោយសារតែមិនឃើញចេញលទ្ធផលដែរឬទេ? វាជាការពិតមិនអាចប្រកែកបាន ដោយសារតែការហាត់ប្រាណមិនមែនអាចចេញលទ្ធផលផ្លាស់ប្តូររូបរាងយើងត្រឹមតែមួយថ្ងៃ ឬ ពីរថ្ងៃនោះទេ។ ការតាំងចិត្ត និង ធ្វើវាឱ្យបានជាប្រចាំ គឺពិតជាសំខាន់។ ថ្ងៃនេះ អ្នកនឹងបានស្គាល់វិធីសាស្រ្ត៣យ៉ាង ដើម្បីតាំងចិត្តឱ្យមាំក្នុងការហាត់ប្រាណ។

១. ការមានកត្តាលើកទឹកចិត្តផ្ទាល់ខ្លួនពិតជាសំខាន់ណាស់ ពីព្រោះក្នុងនាមមនុស្សយើងទាំងអស់គ្នា ងាយនឹងឈប់នៅពេលជួបឧបសគ្គតិចតួច ដែលយើងជួបប្រទះ ជាពិសេសបន្ទាប់ពីមិនមានកត្តាលើកទឹកចិត្ត។ វាអាចជាគោលដៅក្នុងការពាក់រ៉ូបថ្ងៃរៀបការឱ្យចូល ដែលទាមទារត្រូវសម្រករាង។ ការមានកត្តាលើកទឹកចិត្តខ្លួនឯងបែបនេះ គឺធ្វើឱ្យយើងដឹងថាយើងកំពុងតែធ្វើអ្វី ហើយធ្វើវាជាប្រចាំទាល់តែបានសម្រេច។

២. ការប្រើប្រាស់សម្លៀកបំពាក់កីឡា ដែលមានគុណភាពនិងតម្លៃសមរម្យ គឺអាចឱ្យយើងមានការផ្តោតលើការហាត់ប្រាណឱ្យកាន់តែខ្លាំងជាងមុន ដោយសារតែប្រសិនបើយើងមិនហាត់ប្រាណទេ យើងនឹងត្រូវទុកសម្លៀកបំពាក់ទាំងនោះចោល ដែលវាគួរឱ្យស្តាយណាស់ ដែលទិញហើយទុកចោល។​

៣. ការហាត់ប្រាណដោយមានកន្លែងហាត់ និង ឧបករណ៍ហាត់ត្រឹមត្រូវ  ធ្វើឱ្យយើងឃើញលទ្ធផលបានលឿងជាងធម្មតា។ ម្យ៉ាងវិញទៀត ប្រសិនបើយើងបង់ថ្លៃហាត់ជាខែទៀតនោះ យើងប្រាកដជាត្រូវបង្ខំចិត្តទៅហាត់ជារៀងរាល់ថ្ងៃហើយ ដើម្បីកុំឱ្យខាតលុយ។ លើសពីនេះទៅទៀត ពេលដែលអ្នកហាត់ប្រាណនៅកន្លែងហាត់ អ្នកអាចឃើញអ្នកដែលមានសាច់ដុំធំជាងអ្នក ឬ រាងស្អាតជាងអ្នក ដែលធ្វើឱ្យអ្នកមានអារម្មណ៍ចង់ដូចគេដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ