ប្រសិនបើអ្នកសួរមិត្តភ័ក្តិរបស់អ្នកចំនួន ៥នាក់ថា តើពួកគេលាងមុខញឹកញាប់ប៉ុនណា អ្នកនឹងទទួលបានចម្លើយគឺមិនដូចគ្នាទេ។ នៅពេលនិយាយអំពីការសម្អាតស្បែករបស់អ្នក គឺថាមិនមានរូបមន្តណាមួយសម្រាប់មនុស្សគ្រប់គ្នាលើពិភពលោក ដោយវាអាស្រ័យលើអាយុ កម្រិតសកម្មភាពប្រចាំថ្ងៃ និងសូម្បីតែអាកាសធាតុនៅកន្លែងអ្នករស់នៅ។ ទោះបីជាគេជឿថា ការលាងមុខម្តងពេលព្រឹក និងម្តងនៅពេលយប់គួរតែគ្រប់គ្រាន់ ប៉ុន្តែវាអាចនឹងច្រើនពេកសម្រាប់ស្បែកមុខអ្នកខ្លះ ឬ តិចពេកសម្រាប់អ្នកដែលមានសកម្មភាពច្រើន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីរបៀបលាងសម្អាតមុខត្រឹមត្រូវ តាមប្រភេទស្បែកមុខ។

១. ស្បែករបស់អ្នកស្ងួត ឬងាយប្រតិកម្ម
ប្រសិនបើស្បែករបស់អ្នកស្ងួត និង ងាយប្រតិកម្ម ការលាងសម្អាតវាពីរដងក្នុងមួយថ្ងៃ អាចបណ្តាលឱ្យរលាកខ្លាំង ហើយវាជាការប្រសើរក្នុងការលាងជម្រះវាជាមួយនឹងទឹកក្តៅឧណ្ណៗនៅពេលព្រឹក ដោយមិនប្រើផលិតផលណាមួយឡើយ។ ការប្រើផលិតផលប្រភេទស្រាលៗ ដែលមិនកាត់ស្បែកមុខពេលយប់ អាចជួយលាងសម្អាតភាពមិនស្អាតដោយមិនធ្វើឱ្យស្បែករលាក។
២. ស្បែករបស់អ្នកមានជាតិខ្លាញ់ និងងាយកើតមុន
ប្រសិនបើស្បែករបស់អ្នកងាយនឹងឡើងខ្លាញ់ភ្លឺរលោង ឬ ងាយនឹងកើតមុន វាអាចយល់បានថាអ្នកចង់សម្អាតវាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែការលាងមុខរបស់អ្នកលើសពីពីរដងក្នុងមួយថ្ងៃ ពិតជាអាចបំផ្លាញមុខរបស់អ្នកវិញទេ ព្រោះវានឹងបង្កើនការផលិតជាតិខ្លាញ់ ដែលបណ្តាលឱ្យកើតមុនកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងការលាងមុខចេញ។ ដើម្បីជួយឱ្យស្បែកខ្លាញ់របស់អ្នកកុំសូវបញ្ចេញខ្លាញ់ ចូរជ្រើសរើសផលិតផលលាងសម្អាតដែលមានជាតិអាស៊ីតតិចៗ ហើយកុំលាងសម្អាតមុខរបស់អ្នកច្រើនពេកក្នុងមួយថ្ងៃ។
៣. អ្នកចូលហាត់ប្រាណរាល់ថ្ងៃ
ការរក្សាភាពសកម្ម គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាទម្ងន់របស់អ្នកឱ្យស្ថិតក្រោមការគ្រប់គ្រង និងជួយឱ្យអ្នកមានថាមពល ប៉ុន្តែការលាងមុខរបស់អ្នកមុន និងក្រោយពេលហាត់ប្រាណ គឺជាច្បាប់ថែរក្សាស្បែកដែលអ្នកខ្វះមិនបាន។ ការលុបគ្រឿងសម្អាងរបស់អ្នកមុនពេលអ្នកហាត់ប្រាណនឹងជួយការពាររន្ធញើសដែលស្ទះ ដែលលេចឡើងនៅពេលដែលបាក់តេរីផ្សំជាមួយញើស និងស្បែកដែលងាប់នៅលើមុខរបស់អ្នក។ ការលាងសម្អាតស្បែករបស់អ្នកភ្លាមៗបន្ទាប់ពីការហាត់ប្រាណរបស់អ្នកចប់ អាចលាងសម្អាតបាក់តេរីដែលអាចបណ្តាលឱ្យកើតមុនបាន៕
ចែករំលែកព័តមាននេះ