ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ក្បួនសិតសក់ តាមសភាពសក់នីមួយៗ

3 ឆ្នាំ មុន

ការ​សិត​សក់​ គឺជាអ្វីដែលអ្នកមានសក់ធ្វើរាល់ថ្ងៃ ហើយមិនតិចដងទេក្នុងមួយថ្ងៃ។​ តើការសិតសក់គឺល្អសម្រាប់សុខភាពសក់យើងដែរឬទេ? វាល្អ ប្រសិនបើយើងធ្វើវាត្រូវ។ តែប្រសិនបើយើងមិនដឹងពីរបៀបសិតសក់ត្រូវតាមប្រភេទសក់យើងទេ វាអាចនឹងធ្វើឱ្យសក់យើងខូច ហើយបែកចុងថែមទៀតផង។ ថ្ងៃនេះ…

ការ​សិត​សក់​ គឺជាអ្វីដែលអ្នកមានសក់ធ្វើរាល់ថ្ងៃ ហើយមិនតិចដងទេក្នុងមួយថ្ងៃ។​ តើការសិតសក់គឺល្អសម្រាប់សុខភាពសក់យើងដែរឬទេ? វាល្អ ប្រសិនបើយើងធ្វើវាត្រូវ។ តែប្រសិនបើយើងមិនដឹងពីរបៀបសិតសក់ត្រូវតាមប្រភេទសក់យើងទេ វាអាចនឹងធ្វើឱ្យសក់យើងខូច ហើយបែកចុងថែមទៀតផង។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីរបៀបសិតសក់៣យ៉ាង តាមប្រភេទសក់នីមួយៗ។

១. សម្រាប់អ្នកសក់វែង ឬ ស្ងួត

សក់វែងប្រាកដជាមើលទៅស្រស់ស្អាត ប៉ុន្តែការថែទាំវិញគឺមិនស្រួលនោះទេ។ ក្រៅពីសាប៊ូកក់សក់ ម៉ាសអប់សក់ និងក្រែមបន្ទន់សក់ អ្នកនឹងត្រូវសិតសក់ដើម្បីឱ្យមានរបៀបរៀបរយកុំឱ្យក្រដាញ់។ ប្រសិនបើសក់របស់អ្នកវែង ឬស្ងួតពេក គេណែនាំឱ្យសិតសក់ ៣ដងក្នុងមួយថ្ងៃ ដើម្បីកុំឱ្យសក់ជំពាក់គ្នា និង ជួយភ្ញោចសារធាតុប្រេងធម្មជាតិឱ្យផលិតចេញមកផ្សើមសក់កុំឱ្យស្ងួត។

២. សម្រាប់អ្នកសក់ខូច ឬ ស្តើង

ប្រសិនបើសក់របស់អ្នកស្តើង ហើយខូច នោះមានន័យថាអ្នកនឹងត្រូវការវិធីសាស្រ្តទន់ភ្លន់ដើម្បីសិតវា។ ការសិតសក់​ខ្លាំង​ពេក អាចធ្វើឱ្យសក់ដែលកំពុងខូចឬស្តើង មានការខូចខាតកាន់តែធ្ងន់ធ្ងរ។ ដើម្បី​ការពារ​ការ​បែក​ចុង ឬ ជ្រុះសក់ សូម​ចាប់​ផ្ដើម​សិតសក់របស់អ្នកថ្នមៗនៅផ្នែកខាងចុងនៃសក់ ហើយក៏មិនគួរសិតសក់ច្រើនដងនោះដែរក្នុងមួយថ្ងៃ។

៣. សម្រាប់អ្នកមានសក់សើមចេញពីងូតទឹក

ក្រោយចេញពីងូតទឹករួច អ្នកប្រហែលជាចង់សិតសក់របស់អ្នកភ្លាមៗហើយ ដើម្បីជួយឱ្យវាស្ងួតលឿន។ តែការធ្វើបែបនេះពិតជាអាចធ្វើឱ្យខូចសរសៃសក់របស់អ្នក។ សក់គឺមានភាពផុយស្រួយបំផុតនៅពេលដែលវាសើម ហើយការសិតវាដោយប្រុងប្រយ័ត្នគឺជាគន្លឹះដ៏សំខាន់ ប្រសិនបើអ្នកចង់ឱ្យសក់អ្នកមានសុខភាពល្អ។ ចូរប្រើក្រាស់សិតសក់ ដែលមានធ្មេញឃ្លាតៗពីគ្នា ដើម្បីកុំឱ្យសក់ទាក់ជាមួយក្រាស់ និង បង្កជាការខូចខាតលើសរសៃសក់៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ