ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​រំជួលចិត្ត​គ្រប់​គ្នា ពេល​ដឹង​ពី​ស្ថានភាព​ដ៏​លំបាក​របស់​លោកគ្រូ អាង ហួត

2 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​យើង​ម្នាក់​ៗ​កើតមក​នៅ​លើ​ភព​ផែនដី​មួយ​នេះ សុទ្ធតែ​មានភ័ព្វ​វាសនា​ជីវិត​​ផ្សេង​ៗ​មិន​ដូច​គ្នា​ឡើយ ដោយហេតុ​ថា

រាជធានី​ភ្នំពេញ ៖ មនុស្ស​យើង​ម្នាក់​ៗ​កើតមក​នៅ​លើ​ភព​ផែនដី​មួយ​នេះ សុទ្ធតែ​មានភ័ព្វ​វាសនា​ជីវិត​ផ្សេង​ៗ​មិន​ដូច​គ្នា​ឡើយ ដោយហេតុ​ថា អ្នកខ្លះ​រកស៊ី​កាក់កប​រស់នៅ​ក្នុង​ជីវភាព​ធូរធារ រហូត​ដល់​វ័យចាស់ និង​រស់នៅ​លើ​គំនរ​មាសប្រាក់​កែវកង​យ៉ាង​មាន​ក្ដី​សុខ ខណៈ​ឯ​អ្នកខ្លះ​ទៀត ពេល​ឈាន​ដល់​វ័យចាស់​ទៅ​ហើយ បែរជា​ពុំ​មានភ័ព្វ​បាន​សោយសុខ​នឹង​គេ រស់នៅ​រសាត់អណ្ដែត គួរ​ឱ្យ​ស្រណោះ​បំផុត ។

ដែល​នេះ ប្រៀប​ដូច​ទៅ​នឹង​រឿងរ៉ាវ​ជីវិត​របស់​លោកគ្រូ​មួយ​រូប ដែល​មហាជន​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​នា​ពេល​ថ្មី​ៗ​នេះ ដែល​លោក​មានឈ្មោះ​ថា អាង ហួត ធ្លាប់​ជា​គ្រូបង្រៀន​ភាសា​បារាំង បង្រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង ខណៈ​លោកគ្រូ​គឺជា​កំលោះ​ចាស់ ពុំ​មានគ្រួសារ និង​ទីជម្រក​កក់ក្ដៅ​ឡើយ ដោយ​តែងតែ​ជិះ​កង់​ទៅ​បង្រៀន​តាំងពី​ដើម រហូត​មក​ដល់​ពេល​នេះ លោកគ្រូ​វ័យ​ចំណាស់​ក៏​បាន​ធ្លាក់ខ្លួន​គេង​តាម​ទី​សាធារណៈ​គួរ​ឱ្យ​សង្វេគ​បំផុត ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកគ្រូ ណ​ន ម៉ា​រ៉ា​ឌី ដែល​ជា​គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​ទួល​ទំពូង​បាន​ប្រាប់ 60Buzz ឱ្យ​ដឹង​ថា លោកគ្រូ​កម្សត់​រូប​នេះ​មានឈ្មោះ អាង ហួត ជា​អតីត​លោកគ្រូ​បង្រៀន​ភាសា​បារាំង​ម្នាក់​ប្រចាំ​វិទ្យាល័យ​ទួល​ទំពូង ពេល​នេះ​កំពុង​រស់នៅ​យ៉ាង​កម្សត់​តែលតោល​គ្មាន​កូនចៅ ដើរ​អនាថា​គ្មាន​គោលដៅ ដោយ​គេង​តាម​ចិញ្ចើម​ផ្លូវ ។

ហើយ​អ្វី​ដែល​កាន់តែ​រំជួលចិត្ត​ទៀត​នោះ ក្រោយ​មានការ​បង្ហោះ​អំពី​ស្ថានភាព​របស់​លោកគ្រូ​ភ្លាម ស្រាប់តែ​មាន​មហាជន​លើ​បណ្តាញ​សង្គម​ជា​ច្រើន ជា​ពិសេស​គឺ​អតីត​សិស្ស​របស់​លោកគ្រូ​នៅ​សាលា​ទួល​ទំពូង​ផ្ទាល់​តែ​ម្ដង បាន​កៀងគរ​គ្នា​បង្កើត​ជា​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​លោកគ្រូ អាង ហួត និង​ទ្រទ្រង់​គ្រូ​ជួប​ការ​លំបាក ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ មូលនិធិ​ដែល​បង្កើត​ឡើង​បាន​ប្រមាណ​ជាង​៧០០០​ដុល្លារ​អា​មេ​រិ​ក​ហើយ ។

លោកគ្រូ ណ​ន ម៉ា​រ៉ា​ឌី បាន​បញ្ជាក់​ថា លោកគ្រូ អាង ហួត គឺជា​គ្រូ​កំលោះ​ចាស់​តាំងពី​ដើម​រៀង​មក ពុំ​មាន​ប្រពន្ធ​កូន​នោះ​ឡើយ ហើយ​មួយ​ជីវិត​របស់​លោកគ្រូ គឺ​ជិះ​តែ​កង់​មក​បង្រៀន​សិស្ស​តែ​ប៉ុណ្ណោះ និង​មិន​ដែល​ចង់បាន​អ្វី​ពី​សិស្ស​នោះ​ទេ គឺ​ចង់​តែ​អោយ​សិស្ស​មាន​អនាគត​ភ្លឺស្វាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ