ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ព្រះ​អើយ! ​​ជីវិតមនុស្ស​១០នាក់​​ក្នុង​ឡាន​ «វី​រៈ ប៊ុ​ន​ថាំ»

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើ​ប្រភេទ​១៤​កៅអី​មួយ​គ្រឿង បាន​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០១៦ នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ប្ញ​ស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី ដែល​បណ្ដាល​ឱ្យ​អ្នកដំណើរ​ប្រុស​-​ស្រី​១០​នាក់ បាន​រង​របួសធ្ងន់​-​ស្រាល​។

មន្ត្រី​ពី​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​ឱ្យ​ដឹង​ថា រថយន្ត​ទួ​រី​ស​១៤​កៅអី​ខាងលើ ជា​រថយន្ត​របស់​ក្រុមហ៊ុន​វី​រៈ ប៊ុ​ន​ថាំ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-2615 ដឹក​អ្នកដំណើ​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តបាត់ដំបង ។  សមត្ថកិច្ច​និយាយ​ថា រថយន្ត​នេះ​បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នកដំណើរ​ប្រុស​ស្រី រួម​ទាំង​អ្នកបើកបរ​ផង​បាន​រង​របួស ។ រីឯ​រថយន្ត​ដឹក​ខ្សាច់​បាន​បើក​គេច​បាត់​ស្រមោល​ភ្លាម​ៗ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ជួយ​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ រីឯ​រថយន្ត​បង្ក​បាន​បញ្ជូន​ទៅ​ឲ្យ​ការិយាល័យ​ចរា​ចរណ៍​ខេត្ត ដើ​ម្ប​ដោះស្រាយ ។