ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ធៀប​នឹង​លុយ​ប្រទេស​សំខាន់​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ដែល​ពលរដ្ឋ​កម្ពុជា​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ដែល​ពលរដ្ឋ​កម្ពុជា​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៧ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៩៨ រៀល លក់​ចេញ ៤៦៤៤ រៀល ខណៈ​ដែល ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩០០ រៀល លក់​ចេញ ២៩២៩ រៀល ។

ទន្ទឹម​នេះ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦៤០ រៀល លក់​ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥២០ រៀល លក់​ចេញ ៣៥៥៦ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤០ រៀល លក់​ចេញ ៣៤៤ រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២០ រៀល លក់​ចេញ ៣០៥០ រៀល ខណៈ ១ បាត​ថៃ ទិញ​ចូល ១២៥ រៀល លក់​ចេញ ១២៧ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕​

​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ