ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនជាតិ​វៀតណាម ឆ្លង​ដែន​មក​នេសាទ​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក កោះធំ សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ដឹកនាំ​ដោយ​លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក កោះធំ បាន​បើក​ប្រតិបត្តិការ​

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក កោះធំ សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ដឹកនាំ​ដោយ​លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក កោះធំ បាន​បើក​ប្រតិបត្តិការ​ចេញ​បង្ក្រាប​ការ​ការ​លួច​ឆ្លង​ដែន​មក​នេសាទ​ខុសច្បាប់ លើ​ដែនទឹក​របស់​កម្ពុជា ពី​សំណាក់​ជនជាតិ​វៀតណាម​មួយ​ក្រុម ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់ ដកហូត​ទូក​នេសាទ​៨​គ្រឿង និង​ឧបករណ៍​នេសាទ​ខុស្សច្បាប់​មួយ​ចំនួន​ធំ​ផង​ដែរ​។

ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា នៅ​ក្នុង​ព្រែក និង​បឹង នៅ​ក្នុងភូមិ​សាស្ដ្រ ឃុំ​ព្រែក​ជ្រៃ ជិត​ព្រំដែន​កម្ពុជា វៀតណាម ស្រុក​កោះធំ ដោយ​ពួក​វៀតណាម​ទាំងនោះ បាន​លួច​ចូល​មក​នេសាទ គ្មាន​ច្បាប់ទម្លាប់​នោះ​ឡើយ​។ លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល ស្រុក​កោះធំ ដែល​ដឹកនាំ​កម្លាំង​នគរបាល ចុះ​ទៅ​បង្ក្រាប​ករណី​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​មូលដ្ឋាន ស្តី​ពី​ការ​នេសាទ​ខុសច្បាប់ របស់​ជនជាតិ​វៀតណាម​មួយ​ក្រុម នៅ​លើ​ដែនទឹក​កម្ពុជា​ដោយ​ខុសច្បាប់​នោះ លោក​បាន​ដឹកនាំ​កងកម្លាំង​ចុះ​មក​ភ្លាម ដោយ​ធ្វើការ​ឃាត់​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ ក្ន​ង​នោះ​ស្រី​៥​នាក់ មាន​ទូក​នេសាទ​៨​គ្រឿង និង​មាន​ឩ​បក​រណ៍ សម្ភារ​នេសាទ​ខុស្សច្បាប់​មួយ​ចំនួន​ទៀត ដូច​ជា លប​ធ្វើ​អំពី​សាច់​អួន​( លប​ឆ្កួត​) ឧបករណ៍​ឆក់ និង​សៃយ៉ឺន​ស្បៃ​មុង​។

ជនជាតិ​វៀតណាម​ទាំងនោះ គឺ​បាន​លួច​នាំ​ឧបករណ៍ នេសាទ​ខុសច្បាប់ ចូល​មក​នេសាទ​ក្នុង​ទឹកដី​កម្ពុជា ក្ន្ងុ​ង​រដូវ​បិទ​នេសាទ ដោយ​មិន​កោតក្រែង​អាជ្ញាធរ និង​សមត្ថកិច្ច​ឡើយ​។ លោក​អធិការ​បញ្ជាក់​ទៀត​ថា ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​បែប​នេះ គឺ​នាំ​ឱ្យ​មហន្តរាយ ដល់​ធន់​ធាន​មច្ឆជាតិ បើ​មិន​មានការ​ទប់ស្កាត់ និង​បង្ក្រាប​ទេ​នោះ​។ លោក​អធិការ​ថា លោ​កន​ឆ​ង​បន្ត ដឹកនាំ​កងកម្លាំង​នគរបាល ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​នេះ​បន្ត​ទៀត​។ ជនជាតិ​វៀតណាម ទាំង​១៨​នាក់​ដែល​បាន​ឃាត់ខ្លួន​នោះ​ត្រូវ​បាន ប្រគល់​ទៅ​ឱ្យ​ខាង​ការិយាល័យ អន្តោប្រវេសន៍ ខេត្តកណ្ដាល ចាត់ការ​បន្ត​តាម​នីតិវិធី​។ 

ចំណែក​សម្ភារ និង​ឧបករណ៍ នេសាទ​ល្មើសច្បាប់ ត្រូវ​បាន​ប្រគល់​ឱ្យ ជំនាញ​ជលផល​ចាត់ការ​បន្ត​។ គេ​មានការ​កត់​សម្គាល់ថា នៅ​តាម​ច្រកព្រំដែន​ក្នុងស្រុក​កោះធំ មាន​ប៉ុស្ដិ៍ នគរបាល​ការពារ​ព្រំដែន ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ និង​ប៉ុស្ដិ៍​យោធា​ផង​ដែរ​។ ហេតុ​អ្វី​បានជា​ជនជាតិ​វៀតណាម​ទាំងនោះ បើកទូក កាណូត ចូល​មក​នេសាទ ដោយ​ខុសច្បាប់​បាន ឬ​មួយ​សមត្ថកិច្ច នៅ​ព្រំដែន​ទាំងនោះ ជា​អ្នក​បើក​ឱ្យ​ចូល ជា​ថ្នូរ​នឹង​លាភសក្ការៈ​ក្រាស់ក្រែល​ផង​មើលទៅ ទើប​មើល​មិនឃើញ  ក៏​ដូច​ជា​ជំនាញ​ជលផល​ផង​ដែរ មាន​ស្នាក់​ការ​របស់​ខ្លួន​នៅ​ចំណុច ពាម​កិ​ញ​ក្នុង​ឃុំ​ព្រែក​ជ្រៃ​។

  ប៉ុន្តែ​គេ​មិន​ដែល​ឃើញ បង្ក្រាប និង​ទប់ស្កាត់ ការ​លួច​ឆ្លង​ដែន​របស់​ជនជាតិ​វៀតណាម មក​នេសាទ​ខុសច្បាប់​សោះ  ទំនងជា ដក់​ស្នាក់​ការ ចាំតែ​យក​លុយ ពី​បទល្មើស​ទេ​ដឹង ទើប​មើល​មិនឃើញ​ទូក​វៀតណាម​ចូល​។ ទាល់តែ​នគរបាល​ស្រុក ទៅ​ចាប់​បាន​បទល្មើស យក​ទៅ​ប្រគល់​ឱ្យ ទើប​ទទួលយក​ទាំង​ទើសទាល់​ផង​ទេ​ដឹង​៕