ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស័ង្កសីច្រើន​អាច​បណ្តាល​ឱ្យ​ឈឺសន្លាក់

7 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កូរ៉េ​បាន​បង្ហាញ​ថា ទទួល​បណ្តា​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​ស័ង្កសី​ក្នុង​នោះ​មាន​ដូច​ជា អាហារ​សមុទ្រ កា​កាវ និង​សាច់​មាន់​ជាដើម​អាច​បណ្តាល​ឱ្យ​រលាក​សន្លាក់ឆ្អឹង​។

តាម​ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កូរ៉េ​បាន​បង្ហាញ​ថា ទទួល​បណ្តា​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​ស័ង្កសី​ក្នុង​នោះ​មាន​ដូច​ជា អាហារ​សមុទ្រ កា​កាវ និង​សាច់​មាន់​ជាដើម​អាច​បណ្តាល​ឱ្យ​រលាក​សន្លាក់ឆ្អឹង​។ ឆ្អឹងខ្ចី​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ផ្លាស់​ប្តូរ​ម៉ូលេគុល​ក្នុង​ពេល​ដំណើរការ បំ​លែង​សារធាតុ​ស័ង្កសី ។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Gwangju បាន​បង្ហាញ​ថា ការ​ខូចខាត​ជាលិកា​ដែល​ទាក់ទង​នឹង ជំងឺ​រលាក​សន្លាក់ឆ្អឹង​គឺ​បង្ក​ឡើង​ដោយ​ប្រតិកម្ម​ជីវសាស្ត្រ​ម៉ូលេគុល​មួយ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​ឱ្យ​មាន​របៀបរៀបរយ និង​ឆ្លើយ​តប​ទៅ​នឹង​កម្រិត​សារធាតុ​ស័ង្កសី​នៅ​ខាងក្នុង​បណ្តា​កោសិកា​ឆ្អឹងខ្ចី ។ ប្រូ​តេ​អុ​ី​ន​មួយ​ប្រភេទ​ដែល​មានឈ្មោះ ZIP8 បាន​ដឹក​ជញ្ជូន​សារធាតុ​ស័ង្កសី​ចូល​ទៅ​ក្នុង​កោសិកា​ទាំងនេះ បង្កើត​បានជា​ហ្វូង​ម៉ូលេគុល​ដ៏​ធំ ហើយ​ជា​លទ្ធផល​នាំ​ឱ្យ​មានការ​បំផ្លាញ​ជាលិកា​ឆ្អឹងខ្ចី ។

លោក Jang-Soo Chun សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​អាច​រកបាន​ភស្តុ​តាង​ដ៏​ជាក់លាក់​ដែល​បង្ហាញ​ថា  សារធាតុ​ស័ង្កសី​ដើរតួ​នាទី​ជំរុញ​ឱ្យ​កើត​មាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​នោះ​ទេ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​សិក្សា​របស់​យើង​គឺ​យើង​បាន​បង្ហាញ​ដោយ​ឥត​លាក់លៀម​នូវ​ស៊េរី​នៃ​ដំណើរការ​ផ្លាស់​ប្តូរ​ម៉ូលេគុល​ក្នុង​ពេល​ប្រតិកម្ម​ជីវសាស្ត្រ​ស័ង្កសី​ចំពោះ​ជំងឺ​រលាក​សន្លាក់ឆ្អឹង ។ លោក​បាន​បន្ត​ថា ការ​រក​ឃើញ​របស់​យើង​លើក​នេះ​បង្ហាញ​ថា ការ​កាត់​បន្ថយ​បរិមាណ​សារធាតុ​ស័ង្កសី​ឬ​ការ​រាំង​ខ្ទប់​ការ​បំពេញ​មុខងារ​របស់ ZIP8 ក្នុង​ជាលិកា​ឆ្អឹងខ្ចី​គឺជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ដ៏​មាន​ប្រសិទ្ធភាព ។

យើង​សង្ឃឹមថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​នាំ​ផ្លូវ​សំដៅ​បង្កើត​បណ្តា​ឱសថ​ថ្មី​ដើម្បី​ទប់ស្កាត់​កា​រវិ​វ​ឌ្ឍ​ជំងឺ​រលាក​សន្លាក់ ៕