ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ធៀប​នឹង​លុយ​ប្រទេស​សំខាន់​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១១ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៨ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦៤២ រៀល លក់​ចេញ ៤៦៨៨ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩១២ រៀល លក់​ចេញ ២៩៤១ រៀល ។

ចំពោះ​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១ យន់​ចិន ទិញ​ចូល ៦៤០ រៀល លក់​ចេញ ៦៤៧ រៀល ខណៈ​ដែល ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥០៥ រៀល លក់​ចេញ ៣៥៤០ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៩ រៀល លក់​ចេញ ៣៤២ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ ដុល្លារ​ស៊ី​ហ្គា​ពួរ ទិញ​ចូល ៣០២៣ រៀល លក់​ចេញ ៣០៥៣ រៀល ហើយ ១ បាត​ថៃ ទិញ​ចូល ១២៤ រៀល លក់​ចេញ ១២៦ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕​ ​

​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ