ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភ័ព្វណាស់​! នៅ​ក្នុងកាធុន​​រាល់ថ្ងៃ​​ព្រោះតែ​នាង​​មិន​ដូច​គេ​​

7 ឆ្នាំ មុន

ពិតជា​គួរ​អាសូរ និង​ខ្លោចចិត្ត​ជាខ្លាំង ​​នារី​ម្នាក់​​ដោយ​សារ​តែ​​ជំងឺក្តៅខ្លាំង​ ធ្វើ​ឱ្យដៃ​ជើង​​របស់​នាង​មិនអាច​​​​លូតលាស់​​សោះ ដោយ​នាង​ត្រូវ​​រស់នៅ​យ៉ាង​​វេទនា​​ក្នុង​កា​ធុន​​ជ័រ ។

ពិតជា​គួរ​អាសូរ និង​ខ្លោចចិត្ត​ជាខ្លាំង ​​នារី​ម្នាក់​​ដោយ​សារ​តែ​​ជំងឺក្តៅខ្លាំង​ ធ្វើ​ឱ្យដៃ​ជើង​​របស់​នាង​មិនអាច​​​​លូតលាស់​​សោះ ដោយ​នាង​ត្រូវ​​រស់នៅ​យ៉ាង​​វេទនា​​ក្នុង​កា​ធុន​​ជ័រ ។

​នាងក្រមុំ​ខាងលើ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា មាន​​អាយុ​១៩​ឆ្នាំ​ហើយ ត្រូវ​ក្រុម​គ្រួសារ​យក​នាង​ដាក់​ក្នុង​កា​ធុន​ជ័រ​លើក​ទៅ​មក​ ជា​រៀង​រាល់ថ្ងៃ ។

បើ​តាម​ស្ត្រី​ជា​ម្ដាយ​ឱ្យ​ដឹង​ថា កាល​កូន​ស្រី​គាត់​ម្នាក់​នេះ​ ទើបតែកើត គឺមាន​សុខភាព​ល្អ​ធម្មតា​ តែ​រី​ក​លូតលាស់​ដងខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មិន​ដូច​កូន​គេ​សោះ ហើយ​ក៏​មិន​ចេះ​ក្រឡាប់​ដែរ តែ​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​ទេ ។ ស្រាប់តែ​ចូល​ដល់​អាយុ​៦​​ខែ កូន​ស្រី​គាត់​​ក្ដៅខ្លួន​ខ្លាំង ក៏​ធ្វើ​ឱ្យដៃ​ជើង​កូនស្រី​ស្វិត​អស់កម្រើក​លេង​កើត​ទៅ​ទៀត រហូត​មក​ដល់​អាយុ​១៩​ឆ្នាំ​នេះ គឺ​ដៃជើង​ទាំងនោះ​អត់​មាន​លូតលាស់​អី​បន្ដិច​សោះឡើយ ។

សព្វថ្ងៃ នាង​ផ្លាស់​ទី​បាន​ដោយសារ​តែ​បាន​គ្រួសារ​យក​ដាក់​ក្នុង​កា​ធុន​ជ័រ ហើយ​លើក​ទៅ​លើក​មក​ជា​និច្ច​។ អ្នក​ក្នុង​គ្រួសារ​ជួយ​មុជទឹក​ឱ្យ ជួយ​បញ្ចុក​អាហារ និង​ធ្វើ​កិច្ចការ​ជា​ច្រើន​ទៀត ។ យ៉ាងណា បើ​ទោះជា​កើតមក​ដៃជើង ប្រើ​មិនកើត​ដូច​គេ​កូន​មែន តែ​នារី​ម្នាក់​នេះ មិន​អាក់អន់ស្រពន់ចិត្ត​ទេ ។

ផ្ទុយ​ទៅ​វិញ នាង​រស់នៅ​ដោយ​ភាព​សុទិដ្ឋិនិយម និង​រីករាយ​ខ្លាំង​ណាស់ ព្រមទាំង​មាន​បំណង​ចង់​បើកហាង​លក់ទំនិញ​មួយ​របស់​ខ្លួន ដើម្បី​រកស៊ី​ថែម​ទៀត ។