ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថត​វី​ដេ​អូ​សិច​នៅ​ឆ្នេរសមុទ្រ​ ជាទី​តាំង​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម ​2016​

7 ឆ្នាំ មុន

ក្រុម​អ្នក​ថត​ភាពយន្ត​អាសអាភាស​មិន​ស្គាល់​កាលៈទេសៈ​បាន​នាំ​គ្នា​ថត​រឿង​សិច ដោយ​មិន​ខ្វល់​ពី​ភ្នែក​មហាជន​នៅ​កណ្ដាល​ឆ្នេរ​ក្នុង​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​ជា​កន្លែង​សម្រាប់​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម​ស​២០១៦​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។

ក្រុម​អ្នក​ថត​ភាពយន្ត​អាសអាភាស​មិន​ស្គាល់​កាលៈទេសៈ ​បាន​នាំ​គ្នា​ថត​រឿង​សិច ដោយ​មិន​ខ្វល់​ពី​ភ្នែក​មហាជន​នៅ​កណ្ដាល​ឆ្នេរ​ក្នុង​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​ ជា​កន្លែង​សម្រាប់​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម​​ ២០១៦​ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។

អ្នកក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ នៃ​ប្រទេស​ប្រេ​ស៊ី​ល​និង​ភ្ញៀវ​ទេសចរ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​នាង Nicolle Bi Hencourt តារាភាពយន្ត​អាសអាភាស​អាយុ​២៧​ឆ្នាំ និង​លោក​Yuri Machado អាយុ​៣៣​ឆ្នាំ ស្ថិត​ក្នុង​សភាព​ស្រាត​ននលគក ក្រោយមក​ក៏​ចាប់ផ្ដើម​រួមរ័ក​នៅ​កណ្ដាលវាល​នា​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៧ កក្កដា ក្នុង​បរិវេណ​វាល​ខ្សាច់​ភាគ​ខាងលិច​នៃ​ទីក្រុង ដោយ​មាន​ម៉ាស៊ីន​ថត​តាម​ប្រមាញ់​រូបភាព​គ្រប់​ក្បាច់​ផង​ដែរ ។

អ្នក​ដែល​ឃើញ​ហេតុការណ៍​មួយ​ចំនួន​បាន​យក​ទូរស័ព្ទ​ថតរូប និង​បង្ហោះ​តាមអ៊ីន​ធើ​រ​ណេ​ត រួម​ទាំង​រិះគន់​ថា ជា​រឿង​មិន​សមរម្យ​ដោយ​សម្ដែង​ការ​មិន​ពេញចិត្ត តាម​រយៈ​ការ​ព្យាយាម​ចូល​ទៅ​រារាំង​ដល់​ក្រុម​អ្នក​ថត​ភាពយន្ត ស្រប​ពេល​តំបន់​នេះ គឺជា​ផ្នែក​មួយ​នៃ​ទីតាំង​ប្រកួត​កីឡា​អូ​ឡាំ​ពិ​កហ្គេ​ម​២០១៦​ដែល​នឹង​បើក​ឆាក​នៅ​ថ្ងៃ​ទី​៥ សីហា ខាង​មុខ ។

របាយការណ៍​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា នៅ​ពេល​ប៉ូលិស​ប្រេ​ស៊ី​ល​បានដឹង​ពី​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ភ្លាម ក៏​បាន​កោះហៅ​អ្នក​ដែល​ពាក់ព័ន្ធ​ចូល​សាកសួរ​ដើម្បី​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ទី​សាធារណៈ ៕