ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់អត្ត​សញ្ញាណ​ស្ត្រី​ដែល​ត្រូវ​គេ​សម្លា.ប់​ទម្លាក់​ចូល​ទឹកទន្លេ​បាទី​ហើយ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ទោ​ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ខេត្តតាកែវ បានឲ្យដឹង​ថា សមត្ថកិច្ច​រក​ឃើញ​​អត្តសញ្ញាណស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ សម្លា.ប់ទម្លាក់​ចូល​ទឹក

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ទោ​ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ខេត្តតាកែវ បានឲ្យដឹង​ថា សមត្ថកិច្ច​រក​ឃើញ​​អត្តសញ្ញាណស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ សម្លាប់ទម្លាក់​ចូល​ទឹក ក្នុង​តំបន់ទេសចរណ៍​ទន្លេបាទី​ហើយ គឺ​នារី​រង​គ្រោះ​មានឈ្មោះ ជា សុ​ជាតិ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ជា​មន្ត្រី​ជាប់កិច្ចសន្យា នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​ ។

លោក សែ​ម សុ​ជាតិ បាន​បញ្ជាក់ថា ខណៈ​នេះ​សមត្ថកិច្ច​កំពុង​សួរនាំ ឪពុក​ម្តាយរបស់ស្រ្តី​ជន​រង​គ្រោះ ដើម្បី​ស្វែងរក​ពន្លឺ​នៃ​ឃាតកម្ម​មួយនេះ​ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក គេ​ឃើញ​នារី​រង​គ្រោះ និង​នារី​ម្នាក់​ទៀត (​សង្ស័យ​ឃាតករ​) ដូច​ជា​មិត្តភក្តិ​និង​គ្នា បាន​ឌុ​បម​ក​អង្គុយ​លេង​មួយសន្ទុះ ។ ស្រាប់តែ​ឃើញ​នារី​ដែល​ឌុ​ប​នាង​មក​នោះ បាន​ជិះ​ម៉ូតូ​ចេញ​តែ​ម្នាក់ឯង ទើប​អ្នក​នៅ​កន្លែង​នោះ​ឆ្ងល់ ក៏​ឱ្យ​សន្តិសុខ​ដើរទៅ​មើល​នៅ​លើ​ផ្ទះទឹក​ដែល​នារី​រង​គ្រោះ​ទាំង​២​នាក់​ អង្គុយ​លេង​នោះ តែ​អត់​ឃើញ​មាន​មនុស្ស​ទេ ។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គេ​ឃើញ​មាន​ស្នាម​ឈាម​មក​លើ​កន្ទេល​សង្ស័យ ក៏​នាំ​គ្នា​ឆោឡោ​ស្រែក​រួច​រាយការណ៍​ដល់​ប៉ូលិស​រួច​ហើយ​នាំ​គ្នា​ចុះ​រក​ ក្នុង​ទឹក ទើប​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ​ស្រង់​មក​ដាក់​លើ​ផ្ទះទឹក ។ សាក្សី​បន្ត​ទៀត​ថា បើ​តាម​ភិនភាគ​សព​នារី​រង​គ្រោះ អាច​ជា​មនុស្ស​មក​ពី​ឆ្ងាយ មិនមែន​ជា​អ្នកស្រុក​បាទី​នេះ​ទេ ។

សូមរំលឹកឡើងវិញថា នារី​ម្នាក់​ដែល​ត្រូវ​ឃាតករ​កាប់សម្លាប់​រួច​ទម្លាក់​ចូល​ទឹក បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០១៦ ស្ថិត​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ មុន​ដំបូង​នោះ ​គឺ​គេ​បានឃើញ​នារី​រង​គ្រោះ និង​​នារីម្នាក់ទៀត (ជន​សង្ស័យ) ​ជិះ​ម៉ូតូឌុប​គ្នា​មក​អង្គុយ​លេង​លើ​ផ្ទះ​ទឹកតែ​២​នាក់​ទេ (​នៅ​កន្លែង​កើតហេតុ​) ដែល​ករណី​នេះ ហាក់ដូចជាឃាតករ​​បាន​រៀបចំ​គម្រោងទុក ​រួច​ជា​ស្រេច​​ហើយ ៕