វិធីសមាទានសីលប្រាំ
ឧកាស មយំ (ម្នាក់ឯងថាអហំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ…
ឧកាស មយំ (ម្នាក់ឯងថាអហំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ…
ឧកាស មយំ (ម្នាក់ឯងថាអហំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាម
(ម្នាក់ឯងថាមិ) ។ ទុតិយម្បិ មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហបញ្ចសីលានិ យាចាម
តតិយម្បិ មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាម ។
ប្រែៈ សូមគោរព បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ សូមនូវសីលទាំងឡាយ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ សូមនូវសីលទាំងឡាយ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា ជាគម្រប់២ដងផង ជាគម្រប់៣ដងផង ។
របៀបទទួលសីលៈ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បីដង) ។ ប្រែៈ រីកិរិយានមស្ការ ថ្វាយបង្គំ នៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ ។
ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក ។ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក ។ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក ជាគម្រប់២ដងផង ។ ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក ជាគម្រប់២ដងផង ។ ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ជាគម្រប់២ដងផង ។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក ជាគម្រប់៣ដងផង ។ តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក ជាគម្រប់៣ដងផង ។ តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ជាគម្រប់៣ដងផង ។
បន្ទាប់មកលោកពោលថា តិសរណគ្គហនំ បរិបុណ្ណំ ប្រែៈ កិរិយាកាន់យកនូវព្រះត្រៃសរណគមន៍ បរិបូណ៌តែប៉ុណ្ណេះ ។
ឧបាសកទទួលថាៈ អាម ភន្តេ ករុណាលោកម្ចាស់ ។
លោកឲ្យនិច្ចសីលជាបច្ចេកសមាទានថាៈ បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ ។
លោកសូត្ររំលឹកថាៈ ឥមានិ បញ្ចសិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្មារក្ខិតព្វំ អ្នកទាំងឡាយគប្បីធ្វើនូវសិក្ខាបទទាំងឡាយ៥នេះឲ្យប្រពៃ ត្រូវរក្សាឲ្យល្អអស់កាលជានិច្ច ដោយសេចក្តីមិនប្រមាទ គឺថាកុំធ្វេសប្រហែសឡើយ ។ អ្នកសមាទានត្រូវទទួលថាៈ អាម ភន្តេ ករុណាលោកម្ចាស់ ។
លោកសម្តែងអានិសង្សនៃសីលថាៈ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ ប្រែៈ សត្វទាំងឡាយ បានទៅកាន់ឋានសួគ៌ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មងឡើយ ។ អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃហើយព្រះអង្គ ៕ សាន សារិន
ចែករំលែកព័តមាននេះ