ក្រុមហ៊ុនមួយគំរា.មបិទ FACEBOOK និង INSTAGRAM នៅអឺរ៉ុប
មានការប្រទាំងប្រទើសគ្នាថ្មីទៀតហើយ រវាងលោក MARK ZUCKERBERG និងសហភាពអឹរ៉ុប ដោយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ថៅកែក្រុមហ៊ុន META នោះ បានគូសបញ្ជាក់
មានការប្រទាំងប្រទើសគ្នាថ្មីទៀតហើយ រវាងលោក MARK ZUCKERBERG និងសហភាពអឹរ៉ុប ដោយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ថៅកែក្រុមហ៊ុន META នោះ បានគូសបញ្ជាក់
សហរដ្ឋអាមេរិក ៖ មានការប្រទាំងប្រទើសគ្នាថ្មីទៀតហើយ រវាងលោក MARK ZUCKERBERG និងសហភាពអឹរ៉ុប ដោយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ថៅកែក្រុមហ៊ុន META នោះ បានគូសបញ្ជាក់ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកថា FACEBOOK និង INSTAGRAM អាចចាកចេញក្នុងពេលដ៏ឆាប់ខាងមុខពីអឺរ៉ុប ប្រសិនបើសហគ្រាសរបស់លោក ពុំមានលទ្ធភាពប្រើប្រាស់បណ្ដាទិន្នន័យរបស់បណ្ដាអ្នកប្រើអឺរ៉ុប ដែលមាននៅក្នុង SERVEURS ឯសហរដ្ឋអាមេរិកទេនោះ។
តាមពិតការសម្រេចចិត្តដ៏ចម្លែកនោះ បណ្ដាលមកពីទំនាស់រឿងច្បាប់ រវាងក្រុមហ៊ុនលោក MARK ZUCKERBERGនិងសហភាពអឹរ៉ុប ទាក់ទិននឹងរឿងទិន្នន័យរបស់ពួកអ្នកប្រើប្រាស់អឺរ៉ុប ដូចការលើកឡើងរបស់កាសែតអង់គ្លេសTHE GUARDIAN និងសារព័ត៌មានអាមេរិកជាច្រើន។
ក្រុមហ៊ុនលោក MARK ZUCKERBERG ចាប់តាំងពីជិត២ឆ្នាំមកហើយ រងការប៉ះពាល់ដោយសារការកែប្រែច្បាប់នានារបស់អឹរ៉ុប ដែលលោក ZUCKERBERG ថា បង្កើតការលំបាកដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនលោក។ ក្រុមហ៊ុនMETA លើកឡើងជាពិសេស ការសម្រេចកាលពីឆ្នាំ២០២០ របស់តុលាការយុត្តិធម៌សហភាពអឺរ៉ុប ទាក់ទិននឹងPRIVACY SHIELD ។
កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា ស្ដីពីការផ្ទេរនិងការស្តុកបណ្ដាទិន្នន័យ របស់ពួកអ្នកប្រើអឹរ៉ុបនៅសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ បច្ចុប្បន្នជាកម្មវត្ថុនៃការពិនិត្យដោយល្អិតល្អន់ ដោយសហភាពអឹរ៉ុបដែលយល់ថា បណ្ដាការធានាប្រឆាំងចារកម្ម ដោយបណ្ដាភ្នាក់ងារស៊ើបការណ៍អាមេរិកមានភាពខ្សោយពេក។
តាមលោក ZUCKERBERG ថា សហគ្រាសរបស់លោកនឹងចាត់បណ្ដាវិធានការតបតវិញពិសេសលែងផ្ដល់សេវាកម្មសំខាន់ៗរបស់ខ្លួនដូចជា FACEBOOK និង INSTAGRAM ទៅអឺរ៉ុប ក៏ទោះបីពេលនេះក្រុមហ៊ុននោះជួបប្រទះ សភាពការណ៍ធ្លាក់ចុះខាងហិរញ្ញវត្ថុ និងលទ្ធផលមិនល្អនៃសេវាកម្មរបស់ខ្លួនក្ដី។ ជាលើកដំបូងដែល FACEBOOK មានការចុះថយនៃចំនួនអ្នកប្រើ ពុំធ្លាប់មានតាំងពីបង្កើតវាមក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ