ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យ៉ាងតិច​១០​នាក់​​​ត្រូវ​ស្លា.ប់​ ក្រោយ​ការ​វាយ​ប្រហា.រ​ដោយ​ព្យុះ​ស៊ី​ក្លូ​ន​

3 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​ការ​វាយប្រហារ នៃ​ព្យុះ​ស៊ី​ក្លូ​ន​ត្រូ​ពី​កាល់​ឈ្មោះ​ BATSIRAI នៅ

ប្រទេស​បារាំង​-​ម៉ា​ដា​ហ្គា​ស្ការ ៖ មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ នៃ​ព្យុះ​ស៊ី​ក្លូ​ន​ត្រូ​ពី​កាល់​ឈ្មោះ​ BATSIRAI នៅ​ម៉ា​ដា​ហ្គា​ស្ការ កាលពី​យប់​ថ្ងៃ​ទី​៥ ​មក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​បង្ខំ​ឲ្យ​មនុស្ស​ជិត​៥០.០០០​នាក់ ចាក​ចេញពីផ្ទះ​សម្បែង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ទឹកជំនន់​។

តាម​អាជ្ញាធរ​ម៉ា​ដា​ហ្គា​ស្កា​រថា ព្យុះ​នេះ​បាន​ចុះ​ថមថយ​កម្លាំង​នា​ពេល​យប់ ក្រោយ​ពី​វាយប្រហារ​លើ​ប្រទេស​ដែន​កោះ​ដ៏​ក្រីក្រ​នោះ​នៃ​ពិភពលោក ដែល​ជួប​ប្រទះ​កាលពី​ខែមករា ការ​វាយប្រហារ​ដោយ​ព្យុះ​ឈ្មោះ​ANA បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ជា​ច្រើន​នាក់​រួច​មក​ហើយ​។

ព្យុះ​នោះ​កាលពី​៣​ថ្ងៃមុន​នេះ បាន​វាយប្រហារ​លើ​កោះ​រេ​អ៊ុយ​នី​ញ៉ុ​ង​បារាំង បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ដល់​បណ្ដាញ​អគ្គិសនី ដែល​រហូត​មក​ដល់​យប់​ថ្ងៃ​ទី​៦​ ខែកុម្ភៈ ភ្ញៀវ​ទេសចរ​យ៉ាងតិច​១០.០០០​នាក់​នៅ​មិន​ទាន់​មាន​អគ្គិ​សនី​ប្រើ​នៅឡើយ​។ រយៈពេល​២​ថ្ងៃ​ និង​២​យប់ ព្យុះ​ BATSIRAI បណ្ដាល​ឲ្យ​មនុស្ស​១២​នាក់​រង​របួស​នៅ​កោះ​រេ​អ៊ុយ​នី​ញ៉ុ​ង ដោយសារ​ការ​លិច​នាវា​ដឹក​ប្រេង​១​គ្រឿង​។ បន្ទាប់​មក​នា​យប់​ថ្ងៃ​ទី​៥​ មក​​ថ្ងៃទី​៦ ខែ​កុម្ ភៈ​ព្យុះ​នេះ​បាន​វាយប្រហា.រ​លើ​ប្រទេស​ម៉ា​ដា​ហ្គា​ស្ការ​ផងដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo