ប្រទេសរុស្សុី-អ៊ុយក្រែន ៖ ទីប្រឹក្សាសេតវិមានទទួលបន្ទុកសន្តិសុខជាតិ លោកJAKE SULLIVAN អះអាងនាថ្ងៃទី៦ ខែកុម្ភៈថា សហរដ្ឋអាមេរិកដែលដាក់ពង្រាយទាហានបន្ថែម៣.០០០នាក់ទៀតនៅអឺរ៉ុបនោះ នឹងមិនបញ្ជូនកងទាហានទាំងនោះ ចូលរួមក្នុងសង្គ្រាមមួយប្រឆាំងរុស្សុីនៅអ៊ុយក្រែនឡើយ។
តាមទូរទស្សន៍FOX NEWS លោកJAKE SULLIVAN អះអាងថា ប្រធានាធិបតីលោកចូបៃដិននិយាយយ៉ាងច្បាស់ ចាប់តាំងពីច្រើនខែមកហើយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ព ដើម្បីធ្វើសង្គ្រាមមួយឬធ្វើសង្គ្រាមជាមួយរុស្សុីនៅអ៊ុយក្រែនឡើយ។
លោកបន្តថា យើងបានបញ្ជូនកងទ័ពទៅកាន់អឹរ៉ុប ដើម្បីការពារដែនដីរបស់អូតង់។ លោកJAKE SULLIVAN ក៏អះអាងតាមទូរទស្សន៍NBCដែរថា ការបង្កើនភាពតានតឹងខាងយោធា និងការលុកលុយរបស់រុស្សុីចូលអ៊ុយក្រែនអាចកើតមានក្នុងពេលណាមួយ។ លោកថាយើងគិតថា រុស្សុីបានដាក់ពង្រាយបណ្ដាសមត្ថភាពដើម្បីបើកធ្វើប្រតិបត្តិការយោធាធំមួយនៅអ៊ុយក្រែន ហើយយើងនឹងធ្វើការដោយដុតដៃដុតជើង ដើម្បីរៀបចំការឆ្លើយតបមួយ។
លោកបៃដិនបានគៀងគរបណ្ដាសម្ព័ន្ធមិត្តយើង ពង្រឹងនឹងធានាកិច្ចការពារបណ្ដាសម្ព័ន្ធមិត្តនៅចង្កេះខាងកើត ហើយផ្ដល់ការជួយទ្រទ្រង់ខាងសម្ភារដល់អ៊ុយក្រែន។លោកក៏បានស្នើដល់រុស្សុី ឲ្យប្រកាន់យកផ្លូវការទូតមួយ ដើម្បីចាកចេញពីវិបត្តិ។
ប្រភពស៊ើបការណ៍អាមេរិកវាយតម្លៃថា ៧០%នៃឧបករណ៍យោធាចាំបាច់ សម្រាប់លុកលុយចូលអ៊ុយក្រែន រុស្សុីបានបញ្ជូនទៅរួចហើយ។ រុស្សុីមានសមត្ថភាពគ្រប់គ្រាន់ជាមួយការបញ្ជូនទាហានដល់១៥០.០០០នាក់ សម្រាប់ការវាយលុកមួយក្នុងពេល២សប្ដាហ៍ទៀត។
បណ្ដាភ្នាក់ងារស៊ើបការណ៍អាមេរិកមិននិយាយថា តើប្រធានាធិបតីរុស្សុីលោកវ្លា៉ឌីមៀរពូទីន ធ្វើការសម្រេចឲ្យវាយលុក ឬមិនវាយលុកឡើយ? តែបណ្ដាអ្នកទទួលខុសត្រូវអាមេរិកថា លោកពូទីន ចង់ផ្ដល់រាល់ការជ្រើសរើសថា តើលុកលុយចូលមួយផ្នែកនៃតំបន់បំបែកខ្លួន DONNBASS ឬក៏លុកលុយចូលអ៊ុយក្រែនទាំងមូល?៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ