ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដ​កម្ម​បាក់​ទឹកកក​១០០​កន្លែង​ ​អ្នកលេង​ស្គី៩​នាក់​ជួប​គ្រោះ​អកុសល​

2 ឆ្នាំ មុន

មនុស្ស​​ចំនួន​៩​នាក់​បាន​ត្រូវ​ស្លា.ប់​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​អូ​ទ្រី​ស ជាពិសេស​ក្នុង​តំបន់​TYROL ដែល​នៅ​ទីនោះ​មានការ​បាក់​ធ្លាក់​ទឹកកក​១០០​កន្លែង

ប្រទេស​អូ​ទ្រី​ស ៖ មនុស្ស​​ចំនួន​៩​នាក់​បាន​ត្រូវ​ស្លា.ប់​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​អូ​ទ្រី​ស ជាពិសេស​ក្នុង​តំបន់​TYROL ដែល​នៅ​ទីនោះ​មានការ​បាក់​ធ្លាក់​ទឹកកក​១០០​កន្លែង​។ កាលពី​ថ្ងៃ​ទី​៤ ខែ​​កុម្ភៈ ឆ្នាំ២០២២ ពួក​អ្នក​ជួយ​សង្គ្រោះ​រាយការណ៍​ពី​មនុស្ស​​៥​នាក់​ស្លា.ប់ ក្នុង​ផ្ទៃ​អ្នកលេង​ស្គី​នៃ​ក្រុម​តែ​មួយ​ជាមួយ​គ្នា តែ​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ឡើយ​។

ចាប់តាំងពី​ពេល​នោះ​មក​ប៉ូលិស​បញ្ជាក់​ថា​ នោះ​ជា​ក្រុម​អ្នកលេង​ស្គី​ជនជាតិ​ស៊ុ​យ​អែ​ត​ដែល​មាន​អាយុ​ខ្ទង់​៤០​ឆ្នាំ ដែល​ជិះ​ស្គី​ចេញពី​ផ្លូវ​ជាមួយ​មគ្គុទេសក៍​នាំ​ផ្លួ​វ​ម្នាក់ លើ​ភ្នំ SKIABLE D’ISCHGL​នៅ​ព្រំដែន​ជាមួយ​ស្វ៊ី​ស​។ គ្រូបង្ហាត់​លេង​ស្គី​ និង​មនុស្ស​៥​នាក់​ដែល​ទៅ​ជាមួយ​គ្នា ត្រូវ​ទឹកកក​បាក់​នាំ​យក​ទៅ​ក្នុង​កម្ពស់​៣៥០​ម៉ែត្រ​ហើយ​ត្រូវ​កប់​ក្នុង​ទឹកកក​។

មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​នៅ​រស់​ ហើយ​អាច​ហៅរក​ជំនួយ​តាម​ទូរស័ព្ទ និង​ត្រូវ​នាំ​យក​ទៅ​សង្គ្រោះ​តាម​ឧទ្ធម្ភាគ​ចក្រ​។ នា​ថ្ងៃ​ដដែល​នោះ​ដែរ បុរស​អាយុ​៦០​ឆ្នាំ​ម្នាក់ ​និង​ភរិយា​អាយុ​៦១​ឆ្នាំ ដែល​ជិះ​ស្គី បាន​ត្រូវ​ស្លា.ប់ នៅ​ក្នុង​ឃុំ ​AUFFACH ។ បន្ទាប់​ពី​នេះ​ គឺ​ជនជាតិ​អូ​ទ្រី​សម្នាក់​អាយុ​៥៨​ឆ្នាំ ​ដែល​ត្រូវ​ស្លា.ប់​នៅ​ SCHIRMN​។ រូបគេ​ជិះ​ស្គី​អម​ដោយ​​មនុស្ស​៤​នាក់​ទៀត​ដែល​រង​របួស​ដោយសារ​ការ​បាក់​ទឹកកក​។

គ្រោះថ្នាក់​មាន​អ្នក​ស្លា.ប់​មួយ​កន្លែង​ទៀត កើត​មាន​កាលពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ ​នៅ​ចុង​ខាងលិច​នៃ​ប្រទេស​អូ​ទ្រី​ស ក្នុង​តំបន់ ​VORARLBERG បណ្ដាល​ឲ្យ​អ្នកលេង​ស្គី​ម្នាក់​អាយុ​៤៣​ឆ្នាំ​ត្រូវ​ស្លា.ប់​។ រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ឧប្បត្តិហេតុ​បាក់​ទឹកកក ប្រមាណ​ជា​១០០​កន្លែង នាំ​ឲ្យ​មាន​អន្តរាគមន៍​ជួយ​សង្គ្រោះ ដល់​៧០​លើក​។ អាជ្ញាធរ​តំបន់​ TYROL អះអាង​នា​ថ្ងៃ​ទី​៦ ខែ​កុ​ម្ភៈ​ថា នោះ​ជា​ចំនួន​អន្តរាគមន៍​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ