ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉​ង់ ​ប្រហា.រជីវិត​បុរស​២នាក់​ក្នុង​ពន្ធ​នាគារ ក្រោយរួម​មេត្រី​ភេ.ទ​ដូច​គ្នា​

2 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​បាន​ប្រហារជីវិត​បុរស​២​នាក់ ជា​អ្នកទោស​ពី​បទ​ផិតក្បត់ ក្រោយ​ពី​អ្នក​ទាំង​២​ជាប់​ឃុំឃាំង​អស់​ពេល​៦​ឆ្នាំ​មក​។ ព័ត៌មាន​នោះ​ ត្រូវ​បាន​រាយការណ៍

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​បាន​ប្រហារជីវិត​បុរស​២​នាក់ ជា​អ្នកទោស​ពី​បទ​ផិតក្បត់ ក្រោយ​ពី​អ្នក​ទាំង​២​ជាប់​ឃុំឃាំង​អស់​ពេល​៦​ឆ្នាំ​មក​។ ព័ត៌មាន​នោះ​ ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ដោយ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស HUMAN RIGHTS ACTIVISTS NEWS AGENCY​។

ពាក្យ​ផិតក្បត់ ​ត្រូវ​បាន​អាជ្ញាធរ​អ៊ី​រ៉​ង់​ប្រើ​សំដៅលើ​ការ​រួម​ភេ.ទ​ដូច​គ្នា​។ ការ​រួម​ភេ.ទ​ដូច​គ្នា​គឺ​ខុសច្បាប់​នៅ​អ៊ីរ៉​ង់ ជា​ប្រទេស​មួយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា៌ចាត់ទុកជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​គ្រោះថ្នាក់​បំផុត សម្រាប់​បណ្ដា​មនុស្ស​រួម​ភេ.ទ​​ដូច​គ្នា​លើ​ពិភពលោក​។

ក្នុង​ប្រព័ន្ធ​តុលាការ​អ៊ីរ៉​ង់ បទចោទប្រកាន់​ពី​ការ​ផិតក្បត់ ​គឹ​សម្រាប់​ប្រើ​បង្ក្រាប​ពួក​អ្នក​រួម​ភេ.ទ​ដូច​គ្នា​។ តាម​អង្គការសិទ្ធិមនុស្ស​ខាងលើ​នេះ​ថា បុរស​ទាំង​២​នាក់​ដែល​រង​ការ​កាត់ទោស​ប្រហារជីវិត ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ដោយ​ម្នាក់​ឈ្មោះ ​MEHRDAD KARIMPOUR និង​ម្នាក់​ទៀត​ឈ្មោះ FARID MOHAMMADI ។

បុរស​អ៊ី​រ៉​ង​ទាំង​២​នាក់​ទទួល​ការ​ចោទប្រកាន់​ពី​បទ មាន​ទំនាក់ទំនង​ផ្លូវភេទ រវាង​បុរស​២​នាក់​ដូច​សេចក្ដីរាយការណ៍​​របស់​ទូរទស្សន៍​អា​មេ​រិ​ក ​NBC ហើយ​ត្រូវ​គេ​ព្យួរ.​ក​ក្នុង​ពន្ធនាគារ ​MARAGHEH ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៦០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​តេ​ហេ​រ៉​ង់​។

តាម​សារព័ត៌មាន​ IRANWIRE ថា ការ​ប្រហារជីវិត​បុរស​ទាំង​២​នាក់​នេះ ធ្វើ​ឡើង​ត្រឹម​៧​ខែ​ក្រោយ​ការ​ប្រហារជីវិត​បណ្ដា​មនុស្ស​ពី​បទចោទប្រកាន់​ដូច​គ្នា​នៅ​ពន្ធនាគារ ​MARAGHEH ដែរ​។

តាម​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ HUMAN RIGHTS ACTIVISTS NEWS AGENCY​ថា រវាង​ថ្ងៃ​ទី​១​ ខែមក​រា ​ឆ្នាំ​២០២០ ​និង​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០២១ ជនជាតិ​អ៊ី​រ៉​ង់​យ៉ាងតិច​២៩៩​នាក់ ក្នុង​នោះ​មាន​អនីតិជន​៤​នាក់​ត្រូវ​ប្រហារជីវិត​។ ទន្ទឹម​នឹង​នេះ​ដែរ​ មាន​ជនជាតិ​អ៊ី​រ៉​ង់​៨៥​នាក់ ទទួល​ការ​កាត់ទោស​ប្រហារជីវិត ក្នុង​ដំណាក់កាល​នេះ​ដែរ​។ តាម​ច្បាប់​អ៊ី​រ៉​ង់​ការ​ផិតក្បត់ ការ​ចាប់រំលោ.ភ ​និង​ការ​ប្លន់​ប្រដាប់​អាវុធ ស្ថិត​ក្នុង​ចំណោម​បទឧក្រិដ្ឋ​ដែល​អាច​ទទួលទោស​ប្រហារជីវិត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ