ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រុ​ត​ដីធ្វើ​ឱ្យ​ថ្ម​ម៉ាប​ដួលកៀប​សង្កត់ពីលើ​រហូត​ដាច់​ខ្យល់​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​ឧប្បទ្ទវហេតុ​ថ្មម៉ាបកៀប​​សង្កត់​ពីលើបុរសជា​​កម្មករ​លាង​ថ្ម​ម្នាក់រហូតបាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ័ម​ ​កើតឡើង​នៅ​​ក្នុង​ក្រុមហ៊ុ​ន មឿង សុខ ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​…

ខេត្តក្រចេះ ៖ ​ឧប្បទ្ទវហេតុ​ថ្មម៉ាបកៀប​​សង្កត់​ពីលើបុរសជា​​កម្មករ​លាង​ថ្ម​ម្នាក់រហូតបាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ័ម​ ​កើតឡើង​នៅ​​ក្នុង​ក្រុមហ៊ុ​ន មឿង សុខ ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០២២​ ។

​​ជនរងគ្រោះខាងលើ ​ឈ្មោះចិន្តា ចាន់​តា​រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ​ជា​កម្មករ​លាង​ថ្ម រស់នៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។

តា​ម​កា​រ​បំភ្លឺ​របស់​ឈ្មោះ យ៉េន ភេត បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលា​ម៉ោង០៧.៤០នាទី ខ្លួន​បានឃើញ​ឈ្មោះ ចិន្តា ចាន់​តា​រ៉ា (ជនរងគ្រោះ) កំពុងតែ​លាង​សម្អាត​ថ្មម៉ា​ប​ដែល​ដាក់តំរៀប​​ជា​ជួរ​ៗ ។ ពេល​កំពុង​លាង​ស្រាប់តែ​ស្រុ​ត​ដីធ្វើ​ឱ្យ​ថ្ម​ដួល​គៀប​សង្កត់​ជនរងគ្រោះ ដែល​ឈរ​ចំ​កណ្តាល​ថ្ម បណ្តាល​ឱ្យរង​របួស​ហូរឈាម​ចេញ​តាម​មាត់ ។

ភ្លាម​ៗ​នោះ ខ្លួន​ក៏​បើក​គ្រឿងចក្រ​សាស័​រ​កាយ​យក​ថ្ម​ចេញ ពេលនោះ​ឈ្មោះ ចិន្តា ចាន់​តា​រ៉ា សន្លប់​ទៅ​នឹង​ដី ហើយ​ត្រូវ​បានខាង​ក្រុមហ៊ុន​ដឹក​យក​ទៅ​សង្រ្គោះ រួច​បាន​ដាច់ខ្យល់ស្លា.ប់​នៅ​តាមផ្លូវ​។ ក្រោយពី​ទទួល​បាន ព័ត៌មាន​ខាងលើ សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ និង​បាន ធ្វើការ​ពិនិត្យ​លើ​ដងខ្លួន​សា.​ក.​ស.ព ឃើញ​មានស្នាម​ជាំ នៅ​លើ​ទ្រូង​ខាងស្តាំ និង ស្នាម​ទ្រុឌ​លលា​ក្បាល​សង​ខាង (ស្ទាប​ដោយដៃ)។ ក្រៅពី​នេះ​ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់​នោះ​ទេ​។

បច្ចុប្បន្ន ស.ព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​និង​កម្លាំង​ប៉ុ​ស្តិ៍ប្រគល់ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ
​ណី​។​

អត្ថបទសរសេរ ដោយ