ថៃ ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងទៅលើស្ត្រីម្នាក់ ខណៈគាត់ដើរចូលបង្គន់ទៅបត់ជើង តែគ្រាន់ស្រាតមិនទាន់អង្គុយផង ស្រាប់តែភ្ញាក់ព្រើតជាមួយសត្វពស់មួយក្បាល វារចេញពីបង្គន់ប្រុងនឹងខាំគាត់ ធ្វើឱ្យគាត់ភ័យញាក់សាច់លោតចេញពីបង្គន់រត់ចេញមកក្រៅវិញ ។
ស្ត្រីខាងលើត្រូវគេស្គាល់ឈ្មោះ Nareerat Sri-nhampong អាយុ៣៨ឆ្នាំ ។ គាត់បន្តថា ពេលគាត់ចេញមកក្រៅវិញ គាត់បានទូរស័ព្ទទាក់ទងទៅខាងអ្នកជំនាញចាប់សត្វឱ្យគេមកជួយ ។ ពេលមកដល់ ក្រុមអ្នកសង្គ្រោះ បានប្រើញញួរដំកម្ទេចបង្គន់នោះចោល ដើម្បីយកពស់នោះចេញមក ពស់នោះមានប្រវែងដល់ទៅ១៥ហ្វ៊ីតឯណោះ ។
ស្ដ្រីខាងលើប្រាប់បន្តថា កាលពីមុនគាត់ធ្លាប់ត្រូវពស់ចេញពីបង្គន់មកខាំចំជើងម្ដងដែរ តែលើកនេះមិនដឹងថា ជាពស់ដដែល ឬក៏យ៉ាងណានោះទេ ។
ចែករំលែកព័តមាននេះ