ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​អ៊ុយ​ក្រែ​ន​-​រុ​ស្សុី​ អា​មេ​រិ​ក​បញ្ជូន​កម្លាំង​បន្ថែម​មក​ដល់​ប៉ូ​ឡូញ

3 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ប៉ូ​ឡូញ​ បាន​ថ្លែង​កាលពី​ថ្ងៃ្ង​ទី​៥ ខែ​កុម្ភៈ ឆ្នាំ២០២២​ថា កងកម្លាំង​បន្ថែម​អា​មេ​រិ​ក​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប៉ូ​ឡូញ​ហើយ ដើម្បី​ធានា​ដល់​

សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ប៉ូ​ឡូញ​ បាន​ថ្លែង​កាលពី​ថ្ងៃ្ង​ទី​៥ ខែ​កុម្ភៈ ឆ្នាំ២០២២​ថា កងកម្លាំង​បន្ថែម​អា​មេ​រិ​ក​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប៉ូ​ឡូញ​ហើយ ដើម្បី​ធានា​ដល់​កិច្ច​ការពារ​សម្ព័ន្ធមិត្ត ដែល​កំពុង​ជួប​ការ​គំរា.ម​កំហែង​ខ្លាំង​បំផុត ពី​ភាព​តានតឹង​រវាង​រុ​ស្សុី​ និង​អ៊ុយ​ក្រែ​ន​។

អ្នកនាំ​ពាក្យ​ រូប​នេះ​បន្ត​ថា កង​ទាហាន​អា​មេ​រិ​ក​បន្ថែម​ដំបូង​ៗ ពិតជា​បញ្ជូន​មក​ដល់​ព្រ​លាន​យន្តហោះ​ JESIONKA​ ។ សរុប​ទាហាន​អា​មេ​រិ​ក​១.៧០០​នាក់​ទៀត ត្រូវ​បញ្ជូន​មក​កាន់​ប៉ូ​ឡូញ​។ ការ​រៀបចំ​ខាង​ភស្ដុ​ភារ​ចាប់ផ្ដើម តាំងពី​ស​ប្ដា​ហ៍​​មុន​មក​។ នា​ថ្ងៃ​ទី​៥​ ខែកុម្ភៈ ​យន្តហោះ​១​គ្រឿង​ជាមួយ​ទាហាន​នៃ​កងពល​ទី​៨២​អា​មេ​រិ​ក បាន​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​ JESIONKA​។

សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ ពី​ការ​បញ្ជូនទាហាន​អា​មេ​រិ​ក​បន្ថែម ៣.០០០​នាក់​ទៀត​មក​កាន់​អឺរ៉ុប​ខាងកើត ដើម្បី​ការពារ​បណ្ដា​ប្រទេស ជា​សមាជិក​អូតង់ ប្រឆាំង​រាល់​ការ​ឈ្លានពាន ខណៈ​ការងារ​ការទូត​កំពុង​តែ​ធ្វើ​យ៉ាង​សកម្ម សំដៅ​បញ្ចុះបញ្ចូល​រុ​ស្សុី ឲ្យ​ដក​កងទ័ព​របស់​ខ្លួន ដែល​ប្រមូលផ្ដុំ​នៅ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។

កងកម្លាំង​បន្ថែម​ថ្មី​នោះ​របស់​អា​មេ​រិ​ក បូក​បញ្ចូល​ទាហាន​អា​មេ​រិ​ក​ចំនួន​៨.៥០០​នាក់​ទៀត ដែល​កំពុង​ស្ថិត​ក្នុង​សភាព ប្រុង​ជើងការ តាំងពី​ដំណាច់​ខែមករា​មក តាម​បទបញ្ជា​របស់​លោក​ចូ​បៃ​ដិ​ន សម្រាប់​ត្រៀម​ដាក់​ពង្រាយ​កងកម្លាំង​ប្រតិកម្ម​រហ័ស របស់​អូតង់​ក្នុង​ករណី​ត្រូវការ​ចាំបាច់​។

ពួក​លោក​ខាងលិច​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០២១​មក​ថា ប្រមូលផ្ដុំ​កងទ័ព​ច្រើន​សិប​ពាន់​នាក់​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន សំដៅ​ធ្វើការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ជាយថាហេតុ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo