អាមេរិកអ្នកស្លា.ប់ដោយសារកូវីដឡើងដល់លើស៩សែននាក់ហើយ
យោងតាមតុល្យការរបស់សាកលវិទ្យាល័យចនហុបគីនអាមេរិកថា គិតមកដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ចំនួនអ្នកស្លា.ប់ដោយសារវីរុសកូវីដ-១៩ បានកើនដល់លើសពី
យោងតាមតុល្យការរបស់សាកលវិទ្យាល័យចនហុបគីនអាមេរិកថា គិតមកដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ចំនួនអ្នកស្លា.ប់ដោយសារវីរុសកូវីដ-១៩ បានកើនដល់លើសពី
សហរដ្ឋអាមេរិក ៖ យោងតាមតុល្យការរបស់សាកលវិទ្យាល័យចនហុបគីនអាមេរិកថា គិតមកដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ចំនួនអ្នកស្លា.ប់ដោយសារវីរុសកូវីដ-១៩ បានកើនដល់លើសពី៩០០.០០០នាក់ហើយនៅសហរដ្ឋអាមេរិក។
ក្នុងប្រទេសមហាអំណាចនោះ ចំនួនអ្នកស្លា.ប់ដោយសារកូវីដ បានឡើងដល់លើសពី៨០០.០០០នាក់ កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅ ពោលគឺកាលពី១ខែកន្លះមុននេះប៉ុណ្ណោះ។ ចាប់តាំងពីសហរដ្ឋអាមេរិក ប្រឈមមុខជាមួយការឆ្លងរាលដាលនៃវីរុសប្រភេទអូមីក្រុងមក នាំឲ្យកម្រិតនៃការឆ្លងមានខ្ពស់បំផុត។
មែនហើយចំនួនអ្នកឆ្លងថ្មីហាក់ដូចជាចុះថយនាពេលនេះ តែចំនួនអ្នកស្លា.ប់ប្រចាំថ្ងៃបន្តមានខ្ពស់ ដោយគិតជាមធ្យមក្នុង១ថ្ងៃដល់២.៤០០នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមទិន្នន័យរបស់អាជ្ញាធរសុខាភិបាលអាមេរិក។ ចំនួនអ្នកជំងឺចូលមន្ទីរពេទ្យនៅតែខ្ពស់ ដែលហួសពីសមត្ថភាពទទួល ហើយតំបន់មួយចំនួនខ្វះបុគ្គលិកសុខាភិបាលមកពីបុគ្គលិកឆ្លងកូវីដច្រើន។
ប្រធានាធិបតីអាមេរិកលោកចូបៃដិន ក្នុងសេចក្ដីប្រកាសមួយ រំឭកដល់វិញ្ញាណក្ខ័ន្ធជនជាតិអាមេរិកស្លា.ប់ដោយកូវីដ ឡើងដល់៩សែននាក់មានប្រតិកម្មថា ពេលនេះប្រទេសយើងកំពុងឆ្លងកាត់ដំណាក់កាលសោកនាដកមថ្មី្មមួយ។ ឥឡូវយើងមានឧបករណ៍កាន់តែច្រើនហើយ ដើម្បីជួយសង្គ្រោះអាយុជីវីតមនុស្ស និងប្រឆាំងវីរុសនេះ។ លោកស្នើជាថ្មីម្ដងទៀតដល់ជនរួមជាតិលោក ឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងនិងទទួលដូសបន្ថែម ខណៈប្រទេសនោះទោះបីជាអ្នកផលិតវ៉ាក់សាំងប្រឆាំងកូវីដធំមួយក្ដី តែពលរដ្ឋត្រឹម៦៤%ប៉ុណ្ណោះ ទទួលការចាក់វ៉ាក់សាំងពេញលេញ។
លើពិភពលោកបើតាមតួលេខរបស់ AFP ចេញផ្សាយនាថ្ងៃទី៥ ខែកុម្ភៈ វេលាម៉ោង១១ម៉ោងសកលថា ចំនួនអ្នកស្លា.ប់ដោយសារកូវីដ បានកើនដល់ជាង៥,៧២៣លាននាក់។ អាមេរិកមានអ្នកស្លា.ប់ច្រើនជាងគេ ដល់៩០១.៣៩១នាក់។ បន្ទាប់មកប្រេស៊ីលមានអ្នកស្លា.ប់៦៣០.៤៩៤នាក់ ឥណ្ឌាមានអ្នកស្លា.ប់៥០១.១១៤នាក់ និងរុស្ស៊ីមានអ្នកស្លា.ប់៣៣៤.៧៤៣នាក់។
ប្រធានាធិបតីតួតគីឆ្លងកូវីដ
ប្រធានាធិបតីតួកគីលោករីស៊ីបតៃយ៉ីបអ័រដូហ្គាន ប្រកាសនាថ្ងៃទី៥ ខែកុម្ភៈថា លោកបានធ្វើតេស្តចេញលទ្ធផលវិជ្ចមាន នៃការឆ្លងកូវីដ តែពុំមានរោគសញ្ញាធ្ងន់ធ្ងរឡើយ។
លោកអ័រដូហ្គាន អាយុ៦៧ឆ្នាំ បានសរសេរតាម TWITTER ថា បន្ទាប់ពីលេចរោគសញ្ញាស្រាលៗ ភរិយាខ្ញុំនិងរូបខ្ញុំបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃការឆ្លងកូវីដ ។ យើងមានសំណាងដោយការឆ្លងមានអាការៈស្រាល ហើយយើងដឹងថាយើងបានឆ្លងវីរុសប្រភេទអូមីក្រុង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ