ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ភ្លឺ​ឬ​ងងឹត​អាស្រ័យ​លើ​លេខ​ថ្ងៃកំណើត​១​ខ្ទង់​ចុង​ក្រោយ

2 ឆ្នាំ មុន

យោង​តាម​តម្រា​ចារ​អំពី​លក្ខណៈ​របស់​មនុស្សជាតិ​បាន​បកស្រាយ​ថា លេខ​មួយ​ខ្ទង់​ចុង​ក្រោយ​នៃ​ថ្ងៃកំណើត​សុទ្ធតែ​មាន​អត្ថន័យ​ពិសេស​សម្រាប់​មនុស្ស​ម្នាក់​ៗ ដែល​តាម​ហោរាសាស្ត្រ​ក៏​អាច​ព្យាករ​ពី​ជោគវាសនា​របស់​អ្នក​ទៅ​ថ្ងៃ​អនាគត​បាន​ផង​ដែរ ។ លេខ​ចុង​ក្រោយ​នៃ​ថ្ងៃកំណើត​អ្នក​មានការ​ទស្សន៍​ទាយ​បែប​ណា​សូម​ចូល​មើល​ខ្លឹមសារ​ខាងក្រោម​នេះ ។ ឧទាហរណ៍ បើ​លោក​អ្នក​កើត​នៅ​ថ្ងៃ​ទី​២៥ ដូច្នេះ​លេខ​មួយ​ខ្ទង់​ចុង​ក្រោយ​គឺ​លេខ​៥ សូម​ពិនិត្យ​ដូច​តទៅ​៖…

យោង​តាម​តម្រា​ចារ​អំពី​លក្ខណៈ​របស់​មនុស្សជាតិ​បាន​បកស្រាយ​ថា លេខ​មួយ​ខ្ទង់​ចុង​ក្រោយ​នៃ​ថ្ងៃកំណើត​សុទ្ធតែ​មាន​អត្ថន័យ​ពិសេស​សម្រាប់​មនុស្ស​ម្នាក់​ៗ ដែល​តាម​ហោរាសាស្ត្រ​ក៏​អាច​ព្យាករ​ពី​ជោគវាសនា​របស់​អ្នក​ទៅ​ថ្ងៃ​អនាគត​បាន​ផង​ដែរ ។ លេខ​ចុង​ក្រោយ​នៃ​ថ្ងៃកំណើត​អ្នក​មានការ​ទស្សន៍​ទាយ​បែប​ណា​សូម​ចូល​មើល​ខ្លឹមសារ​ខាងក្រោម​នេះ ។ ឧទាហរណ៍ បើ​លោក​អ្នក​កើត​នៅ​ថ្ងៃ​ទី​២៥ ដូច្នេះ​លេខ​មួយ​ខ្ទង់​ចុង​ក្រោយ​គឺ​លេខ​៥ សូម​ពិនិត្យ​ដូច​តទៅ​៖

លេខ​១​ចុង​ក្រោយ ជា​មនុស្ស​ដែល​មាន​សេចក្តី​ក្លាហាន អ្នកមាន​ព្យាយាម​ទាល់តែ​បាន​សម្រេច ។ ឱ្យ​តែ​មាន​គោលដៅ​ច្បាស់លាស់​បែប​នេះ​រហូត​ទៅ​មិនបាច់​ភ័យ​ទេ​ទៅ​ថ្ងៃ​អនាគត​នឹង​ក្លាយជា​អ្នកមាន​មិន​ខាន ។

លេខ​២​ចុង​ក្រោយ ជា​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ពិសេស​ដាច់​គេ និង​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​ឡើយ ដើម្បី​សម្រេច​គោលបំណង​ដែល​ខ្លួន​បាន​កំណត់​តាំងពី​ដើម​មក ។

លេខ​៣​ចុង​ក្រោយ មនុស្ស​ក្រុម​នេះ​ត្រូវ​បាន​បែងចែក​ជា​២​ក្រុម​ដាច់​ដោយឡែក​ពី​គ្នា​គឺ មួយ​ក្រុម​មាន​ឆន្ទៈ​រឹង​មាំ និង​សុចរិត ។ មួយ​ក្រុម​ទៀត​ដើរ​ផ្លូវខុស មាន​ភាព​លោភលន់ និង​ខ្ជិលច្រអូស​តាំងពី​ក្មេង ។ ជោគវាសនា​របស់​ពួក​គេ​ទាំង​ពីរ​ក្រុម​នេះ អ្នកខ្លះ​រស់នៅ​លើ​គំនរ​លុយ និង​អ្នកខ្លះ​ត្រូវ​តែ​ចេះ​ខិតខំ​ដោយ​ខ្លួនឯង​ទើប​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ស្រួល ។

លេខ​ខ្ទង់​ចុង​ក្រោយ​ជា​លេខ​៤ អ្នកមាន​ភាព​វៃឆ្លាត ចិត្តល្អ និង​ពោរពេញ​ដោយ​ពរ​ជ័យ ។ អ្នក​អាច​សម្រេច​គោលដៅ​បាន​ទាំង​ក្នុង​ជីវិត និង​រឿង​ការងារ​ដ៏​ភ្លឺស្វាង ។

លេខ​៥​ចុង​ក្រោយ ជា​ប្រភេទ​មនុស្ស​ដែល​មានដំណើរ​ជីវិត​រលូន​ជា​និច្ច មិនសូវ​មាន​ភាព​ច្របូកច្របល់ និង​ទទួល​បានការ​គាំទ្រ​ពី​គ្រប់​ទិស​ទី ។

លេខ​ចុង​ក្រោយ​ជា​លេខ​៦ ជា​មនុស្ស​ដែល​មាន​ឆន្ទៈ​មោះមុត​ដើម្បី​កសាង​ជីវិត​ដែល​ខ្លួន​ត្រូវការ ។

លេខ​៧​ចុង​ក្រោយ បុគ្គល​ទាំងនេះ​ច្រើន​តែ​មាន​សមត្ថភាព​ជា​អ្នកដឹកនាំ​ដ៏​មុត​ស្រួច ។ មាន​ចក្ខុវិស័យ​ទូលំទូលាយ​គ្រប់ពេលវេលា និង​រាប់អាន​សុទ្ធតែ​ពួក​អភិជន ហេតុនេះ​ហើយ​ទើប​អ្នកមាន​សំណាង​ច្រើន​ក្នុង​ជីវិត ។

លេខ​ចុង​ក្រោយ​ជា​លេខ​៨ ជា​ក្រុម​មនុស្ស​ដែល​មិនសូវ​មាន​ភាព​អត់ធ្មត់ ទើប​ងាយ​សម្រេចចិត្ត​ខុស ។ នេះ​ក៏​ជា​ហេតុផល​បង្ហាញ​ថា អ្នក​ខំធ្វើការ​ច្រើន ប៉ុន្តែ​នៅ​តែ​មិន​បាន​សម្រេច​នឹង​គេ​សោះ ។ រហូត​ដល់​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ឡើង​ទៅ​ទើប​ដំណើរ​ជីវិត​ចាប់ផ្តើម​ភ្លឺស្វាង ។

លេខ​៩​ចុង​ក្រោយ អ្នកជា​មនុស្ស​ដែល​ពេញចិត្ត​នឹង​ជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃ​ដោយ​មិន​ប៉ងប្រាថ្នា​អ្វី​មក​វិញ​នោះ​ទេ ។ នៅ​ពេល​អ្នក​រស់នៅ​ដោយ​ភាព​ស្មោះត្រង់​បែប​នេះ អ្នក​នឹង​អាច​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​ដោយ​ផល​បុណ្យ​អំពី​ទេវតា ។

លេខ​ចុង​ក្រោយ​ជា​លេខ​០ ក្រុម​មនុស្ស​ទាំងនេះ​ពោរពេញ​ដោយ​ទេព​កោសល្យ មាន​ភាព​វៃឆ្លាត​ពី​ធម្មជាតិ និង​ដឹង​ពី​របៀប​ប្រើ​សមត្ថភាព​របស់​ខ្លួន​ទៅ​ប្រើ​ការ​ឱ្យ​កើតជា​ប្រយោជន៍​នៅ​ក្នុង​ជីវិត ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ