ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អ៊ុយ​ក្រែ​ន ​រុ​ស្សុី​ផ្គើន​អា​មេ​រិ​ក ដោយ​សារបាន​ចិន​គាំទ្រ

3 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្សុី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​និង​សម​ភាគី​ចិន​លោក​ស៊ីជី​ន​ពីង បាន​ផ្គើន​ដោយ​ចំហ ចំពោះ​​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ដោយ​សម្ដែង​ពី​ការ​ព្រមព្រៀង​គ្នា​ខាង​យុទ្ធសាស្ត្រ​អំឡុង​ពេល

ប្រទេស​រុ​ស្សុី ៖ ប្រធានាធិបតី​រុ​ស្សុី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​និង​សម​ភាគី​ចិន​លោក​ស៊ីជី​ន​ពីង បាន​ផ្គើន​ដោយ​ចំហ ចំពោះ​​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ដោយ​សម្ដែង​ពី​ការ​ព្រមព្រៀង​គ្នា​ខាង​យុទ្ធសាស្ត្រ​អំឡុង​ពេល​យូរអង្វែង រវាង​ប្រទេស​ទាំង​២​។

ប្រមុខរដ្ឋ​រុ​ស្សុី​ និង​ប្រមុខរដ្ឋ​ចិន បាន​ឆ្លៀតពេល​ពិធី​បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ដើម្បី​សម្ដែង​ការ​ប្រឈម​មុខ​នឹង​គូប្រជែង​រួម ដោយ​បង្ហាញ​ចំពោះ​ក្រុង​វ៉ា​ស៊ិ​ន​តោន ពី​កាយវិការ​នៃ​រណសិរ្ស​២​មួយ​។ បណ្ដា​សារព័ត៌មាន​ផ្លូវការ​ចិន បាន​លើក​ពី​ទំនាក់ទំនង​ជិត​ដិ​ន​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​ទាំង​២​។

កាសែត​ចិន​ ​GLOBAL TIMES បាន​សរសេរ​ថា ចាប់តាំងពី​ឆ្នាំ​២០១៣​មក មេ​ដឹក​នាំំ​ទាំង​២​បាន​ជួប​គ្នា​ដល់​ទៅ​ប្រមាណ​​ជា​៣០​លើក ក្នុង​ឱកាស​ផ្សេង​ៗ​ដែល​បែប​នោះ​ជា​រឿង​ដ៏​កម្រ ក្នុង​ផ្នែក​ការទូត​ពិភពលោក​។ មេដឹកនាំ​ទាំង​២​សម្ដែង​ពី​ការ​រាប់អាន​គ្នា​ដ៏​ជិត​ស្និទ្ធ ដោយ​ក្នុង​ពេល​ខ្លះ​បាន​គោះ​កែវ​ស្រា​វ៉ូត​កា និង​ពិសារ​ជាមួយ​គ្នា​កា​រ៉ែ​ម​រុ​ស្សុី ជា​ពិសេស​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​អ្នក​ទាំង​២​ផង​។

ចំណែក​ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន​វិញ បាន​ចោទប្រកាន់​ពួក​លោក​ខាងលិច​ថា ជា​អ្នក​បំពុល​​ក្នុង​រឿង​ជម្លោះ​រវាង​រុ​ស្សុី​ និង​អ៊ុយ​ក្រែ​ន​។ លោក​ថា​ ពុំ​មាន​មេដឹកនាំ​អឺរ៉ុប​ណាមួយ រួម​ទាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ផង មក​ទល់​ពេល​នេះ​អាច​ជួយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នៃ​ជម្លោះ រវាង​រុ​ស្សុី​ និង​អ៊ុយ​ក្រែ​ន​ឡើយ​។ លោក​បាន​ចោទប្រកាន់​ពួក​លោក​ខាង​ថា មាន​តែ​បំពុលបរិយាកាស​ថែម​ចំពោះ​ជម្លោះ​រវាង​ប្រទេស​ទាំង​២​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo