ប្រទេសម៉ារ៉ុក ៖ ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្រោមការក្ដុកក្ដួល បន្ទាប់ពីការតាមរកឃើញសាកស.ព ក្មេងប្រុសម្នាក់មានឈ្មោះ RAYAN ដែលធ្លាក់ដោយចៃដន្យចូលទៅក្នុងអណ្ដូងដ៏ជ្រៅមួយកាលពីដើមសប្ដាហ៍។ ហើយការរកឃើញសាកស.ពកុមាររូបនេះ គឺក្រោយពេល៥ថ្ងៃ នៃយុទ្ធនាការជួយសង្គ្រោះ ដែលតាមដានដោយពិភពលោកទាំងមូល។
ខុន្ទកាល័យព្រះបរមរាជវាំងម៉ារ៉ុក ជាអ្នកប្រកាស កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ពីការស្លា.ប់របស់កុមារអាយុ៥ឆ្នាំនោះ។ ក្នុងសេចក្ដីប្រកាសមួយខុន្ទកាល័យនោះឲ្យដឹងថា ក្រោយគ្រោះថ្នាក់ប្រកបដោយសោកនាដកម្មនេះ បណ្ដាលឲ្យកុមារា RAYAN ORAM បាត់បង់ជីវិត ព្រះមហាក្សត្រម៉ូហាម៉េដទី៦ ទ្រង់ស្នើដល់់ឱពុកម្ដាយក្មេងប្រុសរងគ្រោះចូលគាល់។
មានការដុតដៃដុតជើងរបស់បណ្ដាអ្នកជួយសង្គ្រោះ អស់រយៈពេល៥ថ្ងៃក្រោមការតាមដានមើលដោយផ្ទាល់ ពីបណ្ដាអ្នកលេងអ៊ីនធើរណេតជាច្រើននាក់ ហើយនាយប់ថ្ងៃទី៥ ខែកុម្ភៈ តាមបណ្ដាញសង្គម មានការចូលរួមសម្ដែងមរណទុក្ខពីគ្រប់ទិសទីនៃពិភពលោកទាំងមូល។
គេបានប្រើពេលអស់៥ថ្ងៃ ទើបណ្ដាអ្នកជួយសង្គ្រោះអាចចូលទៅដល់កន្លែងដែលកុមាររូបនោះបានជាប់ក្នុងអណ្ដូងដ៏ជ្រៅនេះ។ ដំបូងគេ បានជីករណ្ដៅជ្រៅមួយ បន្ទាប់មកខួងច្រកចូលមួយ ដែលជួបការយឺតយ៉ាវមកពីស្ថានភាពដី និងស្រទាប់ថ្ម ព្រមទាំងស្រទាប់ខ្សាច់។
កុមារ RAYAN បានធ្លាក់ចូលក្នុងអណ្ដូងមួយ ដែលស្ងួតមានជម្រៅដល់៣២ម៉ែត្រ កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយអណ្ដូងនោះមានភាពចង្អៀត និងពិបាកចូល ជីកដោយគ្រួសារមួយក្នុងភូមិ IGHRANE ខេត្ត CHEFCHAOUEN ភាគខាងជើងម៉ារ៉ុក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ