ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ដូន​កែវ ស្ទើរតែ​គ្មាន​ក្រុមហ៊ុន​ប្រមូល​សំរាម ព្រោះតែ​ទុក​ឱ្យ​ស្អុយ​ពាសពេញ

2 ឆ្នាំ មុន
  • តាកែវ

ពលរដ្ឋ​ក្រុង​ដូន​កែវ បាន​និយាយ​ថា ការ​គ្រប់គ្រង​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង ខ្វះ​លទ្ធភាព​គ្រប់គ្រាន់ ក្រោយ​កត្តា​មនុស្ស​មានការ​កើនឡើង​ទុក​ឲ្យ​សំរាម​ហូរហៀរ​ពេញ​ផ្ទះ​

ខេត្តតាកែវ ៖ ពលរដ្ឋ​ក្រុង​ដូន​កែវ បាន​និយាយ​ថា ការ​គ្រប់គ្រង​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង ខ្វះ​លទ្ធភាព​គ្រប់គ្រាន់ ក្រោយ​កត្តា​មនុស្ស​មានការ​កើនឡើង​ទុក​ឲ្យ​សំរាម​ហូរហៀរ​ពេញ​ផ្ទះ​តែ​ម្តង​។

ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ ក៏​បាន​នាំ​គ្នា​និយាយ​បន្ត​ថា ការ​ប្រមូល​សំរាម​តាម​ផ្ទះ​របស់​ក្រុមហ៊ុន​ប្រមូល​​សំរាម​លោកស្រី លឹ​ម សុខា ហាក់បីដូច​មាន​ភាព​យឺតយ៉ាវ ដោយនៅ​តាម​ផ្ទះ​នីមួយ​ៗ​ក្នុង​ក្រុង​ដូន​កែវ មាន​រយៈពេល​ចាប់ពី​៥​ថ្ងៃ​ទៅ​មួ​យស​ប្តា​ហ៍ ទើប​មក​ប្រមូល​ម្តង ដែល​ធ្វើ​ឲ្យ​សំរាម​មួយ​ចំនួន ខ្លះ​មាន​សភាព​ស្អុយរលួយ​រហូត​ដ​ង្កូ​ច​វារ​ចេញ បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ ។

ពួក​គាត់​ក៏​បាន​នាំ​គ្នា​និយាយ​បន្ត​ទៀត​ថា មួយ​រយៈ​ដើមឆ្នាំ​២០២២ កន្លង​មកនេះ សំរាម​តាម​ផ្ទះ​ក៏​មានការ​កើនឡើង និង​សំរាម​នៅ​ក្នុង​ផ្សារ​ធំ​តាកែវ ក៏​កាន់តែ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​តែ​ការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន លោកស្រី លឹ​ម សុខា ហាក់បីដូចជា​មាន​សភាព​យឺតយ៉ាវ ឬ​អាច​និយាយ​បាន​ថា ការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ខាងលើ មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​សំរាម​នេះ​ឲ្យ​បាន​ល្អ​ស្អាត ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ជះក្លិន​មិនល្អ និង​ប៉ះពាល់​ដល់​សុខភាព​ជាយថាហេតុ ដោយសារ​តែ​ក្នុង​ក្រុង​ដូន​កែវ មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​តែ​មួយ ។

បញ្ហា​ខាងលើ​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ បាន​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ក្រុង​ដូន​កែវ មេត្តា​ពិនិត្យ និង​ជួយ​ជំរុញ​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​ដូន​កែវ ព​ន្លឿ​ន​ការ​ប្រមូល​សំរាម​នេះ​ឲ្យ​បាន​ឆាប់​ជាង​មុន ដោយ​មិន​ទុក​សំរាម​ចូល​មាន​រយៈពេល​យូរ ធ្វើ​ឲ្យ​សំរាម​មាន​សភាព​ស្អុយរលួយ និង​ជះក្លិន​មិនល្អ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្សេង​ៗ ដើម្បី​រក្សា​នូវ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត និង​សុខុមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ផង​ដែរ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ