ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​កើត​មិន​គ្រប់​ខែ គឺជា​ការ​សម្រាលកូន​មុន​កាលកំណត់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ដែល​ជា​ការ​គំរាម​កើត​មិន​គ្រប់​ខែ? ឬ​ក៏​អាច​ហៅ​ថា ការ​សម្រាលកូន​មុន​កំណត់ (​ជាង​៣​ស​ប្តា​ហ៍​នៃ​ថ្ងៃ​កំណត់​គ្រប់​ខែ​) មិនមែន​ជា​ជំងឺ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម​ដែល​អាច​កើត​មាន​លើ​ស្ត្រី​ដែល​កំពុង​ពពោះ

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ដែល​ជា​ការ​គំរាម​កើត​មិន​គ្រប់​ខែ? ឬ​ក៏​អាច​ហៅ​ថា ការ​សម្រាលកូន​មុន​កំណត់ (​ជាង​៣​ស​ប្តា​ហ៍​នៃ​ថ្ងៃ​កំណត់​គ្រប់​ខែ​) មិនមែន​ជា​ជំងឺ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម​ដែល​អាច​កើត​មាន​លើ​ស្ត្រី​ដែល​កំពុង​ពពោះ ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ម្តាយ​និង​ទារក ។ នេះ​ជា​ប្រសាសន៍​លោកស្រី​វេជ្ជបណ្ឌិត ឈុ​ន សម​សោភា ប្រធាន​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ក្នុង​ឱកាស​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ។

លោកស្រី​វេជ្ជបណ្ឌិត​ឈុ​ន សម​សោភា បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​កូន​កើត​មិន​គ្រប់​ខែ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ដំណាក់កាល​ធំ​ៗ៖

១-​មូលហេតុ​បណ្តាល​ឲ្យ​កូន​គំរាម​កើត​មិន​គ្រប់​ខែ​មក​ពី ការ​ជក់បារី និង​ពិសា​គ្រឿង​ស្រវឹង ,​ការ​លើស​ឬ​ស្រក់​ទម្ងន់​ខ្លាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​, ការ​ពិនិត្យ​សុខភាព​មិន​ទៀងទាត់​, ការ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​, ម្តាយ​ដែល​មាន​បញ្ហា​សុខភាព​ដូច​ជា សម្ពាធ​ឈាម​ខ្ពស់​, ជំងឺ​ព្រាយ​ក្រឡាភ្លើង​, ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​ឈាមកក​ឬ​ការ​ឆ្លង​រោគ​, មាន​ផ្ទៃពោះ​ឆាប់​ពេក​បន្ទាប់​ពី​មានកូន​, សមាជិក​នៃ​គ្រួសារ​ដែល​មាន​ប្រវត្តិ​កូន​គំរាម​មិន​គ្រប់​ខែ ។

២-​រោគ​សញ្ញា​ដែល​អាច​ស្តែង​ចេញ​ ៖ ស្បូន​ក​ន្ទ្រា​ក់​ច​ង្កោ​ង​រឹង (​មាន​អារម្មណ៍​រឹង​នៅ​ក្រោម​ក្បាលពោះ​), រោយ​ចង្កេះ​និង​ណែន​ធ្ងន់​លើ​ថ្ងាស់​ក្រោម​ពោះ​, លីងចង្កេះ​និង​រោយ​ចង្កេះ​ខ្លាំង​, អាច​បែក​ទឹកភ្លោះ​ដោយ​ឯកឯង​គ្មាន​ការ​ឈឺពោះ​, មាន​ទឹករំអិល​ធ្លាក់​មក​ព្រាល​ក្រហម​ខុស​ពី​ធម្មតា ។

៣-​ផល​ប៉ះពាល់​ ៖ ទារក​អាច​ស្លាប់​,​សុខភាព​កូន​មិនល្អ​, មាន​បញ្ហា​សម្រាប់​ការ​លូតលាស់​របស់​ទារក (​ប្រព័ន្ធ​រំលាយ​អាហារ​,​ការ​លូតលាស់​ខួរក្បាល​, ប្រព័ន្ធ​ដង្ហើម​), ម្តាយ​អាច​មានការ​គំរាម​សម្រាល​មិន​គ្រប់​ខែលើក​ក្រោយ​ទៀត​, អាច​រលាក​តម្រងនោម​, រលាក​ស្បូន ,​បញ្ហា​ផ្លូវចិត្ត (​ក្តី​បារ​ម្ម​ណ៍​ចំពោះ​ទារក​) ។ វិធី​ការពារ​: ពិនិត្យ​និង​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ កុំ​ធ្វើ​ការងារ​ធ្ងន់​និង​ហួសកម្លាំង ហាម​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក្នុង​អំឡុង​មាន​ផ្ទៃពោះ ពុំគួរ​មានកូន​ច្រើន និង​ញឹកញាប់ ជៀសវាង​ការ​រំលូតកូន​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ បើ​មាន​អាការ​មិន​ប្រក្រតី​ដូច​ជា ក្តៅខ្លួន ធ្លាក់ឈាម គួរតែ​ឆាប់​រួសរាន់​មក​មន្ទីរពេទ្យ​កាល់​មែ​៉​ត ដើម្បី​ពិនិត្យ​ផ្ទៃពោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ក្នុង​ការ​រាវរក​សញ្ញា​គ្រោះថ្នាក់ ដើម្បី​អាច​ធ្វើការ​ព្យាបាល ឬ​អន្តរាគមន៍​វេជ្ជសាស្ត្រ​ទាន់​ពេលវេលា ។

លោកស្រី​វេជ្ជបណ្ឌិត ឈុ​ន សម​សោភា ប្រធាន​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​កូន​កើត​១១៦៨៧​នាក់ នៅ​ឆ្នាំ​២០១៥ មានកូន​កើត​មិន​គ្រប់​ខែ​ចំនួន​៤១១​នាក់ ក្នុង​នោះ​មាន​តែ​៨​នាក់​ប៉ុណ្ណោះ ដែល​គ្រូពេទ្យ​មិន​បាន​សង្គ្រោះ​ស្មើ​២% ៕