ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យាល័យ ១០ មករា ដួល​សន្លប់! នាយកសាលា គ្រោងដាក់ម៉ាស៊ីនត្រជាក់ នៅឆ្នាំក្រោយ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ យុវសិស្ស​ឈ្មោះ លីញ លី​ហួច អាយុ ១៦​ឆ្នាំ រៀន​ថ្នាក់ទី ៩G នៃវិទ្យាល័យ ១០មករា…

ខេត្តសៀមរាប៖ យុវសិស្ស​ឈ្មោះ លីញ លី​ហួច អាយុ ១៦​ឆ្នាំ រៀន​ថ្នាក់ទី ៩G នៃវិទ្យាល័យ ១០មករា បានដួលសន្លប់ នៅក្នុង​សាលា ហើយត្រូវបានមិត្តភក្តិ និងក្រុមការងារយុវជន បានលី រត់យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកុមារអង្គរ បង្កការភ្ញាក់ផ្អើលពេញសាលារៀន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើ ងនៅវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០ ២២ ស្ថិតនៅបរិវេណសាកលវិទ្យាល័យ ១០មករា ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មូលហេតុនៃការដួលសន្លប់នេះ ត្រូវបានគេអះអាងថា ថប់ដង្ហើម ហើយមិត្តភក្តិ បានលី រត់មកចូលមន្ទីរពេទ្យ​កុមារអង្គរ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

​​ក្រុមយុវជន បានប្រាប់ថា នៅពេលកើតហេតុ គឺពួកគេ កំពុងអង្គុយលេងនៅជុំគ្នា ក្នុងបរិវេណសាលា ខណៈពេលនោះ មិត្តភក្តិរៀនជាមួយគ្នា បានបបួលគ្នា ចូល​ទៅ​បន្ទប់រៀនវិញ ស្រាប់តែយុវសិស្ស លីហួច ដួលសន្លប់ លើស្មៅក្នុងសាលារៀនតែម្តង។

សិស្ស បានបន្តថា បន្ទាប់ពីមិត្តភក្តិដួលសន្លប់ភ្លាម ក្រុមយុវសិស្សរៀនជាមួយគ្នា ក៏បានលើកដាក់លើស្មា រត់ឆ្លងថ្នល់ ចូលពេទ្យកុមារអង្គរ ដែលនៅទល់មុខសាលារៀនស្រាប់ ដើម្បីជួយសង្គ្រោះបន្ទាន់។

ជុំវិញករណីខាងលើ​ ត្រូវ​បាន​លោក គឹមឡេង នាយក​សាលាវិទ្យាល័យ ១០ មករា បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ​ថា ​សិស្ស​ប្រុស ដែលដួលសន្លប់ នៅក្នុងបរិវេណសាលាជាបន្តបន្ទាប់ គឺមានរហូតដល់ ៣នាក់ ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ។ មូលហេតុ ត្រូវបាន​នាយកសាលា លើកឡើងថា ​ដោយសារធាតុអាកាសក្តៅ និងមាន​ផ្ទះថ្ម នៅជុំវិញសាលា​ខ្ពស់ៗ ដែលអាចធ្វើឲ្យខ្យល់ចេញចូលសាលា មិន​គ្រប់គ្រាន់។

លោកនាយក បន្តថា ករណីសិស្សដួលសន្លប់នោះ ពុំមានប៉ះពាល់ដល់អាយុជីវិតឡើយ។ នៅ​ឆ្នាំក្រោយ លោកនឹងរៀបចំដាក់ម៉ាស៊ីនត្រជាក់ឱ្យសិស្សរៀនឱ្យស្រួល កុំឱ្យមានការដួលសន្លប់ ដូចរាល់ឆ្នាំទៀត៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ