ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចតាធម៌​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ

2 ឆ្នាំ មុន

ព្រះពុទ្ធ​ត្រាស់​ថា ការ​កើតឡើង​នៃ​វត្ថុ​គ្រប់យ៉ាង​សុទ្ធតែ​ឋិត​ក្នុង អនិច្ចតាធម៌ គឺ​សភាព​ប្រែប្រួល​មិន​ឋិតថេរ មិន​គង់វង្ស មិន​ទៀងទាត់​ឡើយ ។ របស់​ណា​មិន​ទៀងទាត់ របស់​នោះ​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ របស់​ណា​ជា​ទុក្ខ​របស់​នោះ​មិនមែន​ជា​របស់​ខ្លួន…

ព្រះពុទ្ធ​ត្រាស់​ថា ការ​កើតឡើង​នៃ​វត្ថុ​គ្រប់យ៉ាង​សុទ្ធតែ​ឋិត​ក្នុង អនិច្ចតាធម៌ គឺ​សភាព​ប្រែប្រួល​មិន​ឋិតថេរ មិន​គង់វង្ស មិន​ទៀងទាត់​ឡើយ ។

របស់​ណា​មិន​ទៀងទាត់ របស់​នោះ​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ របស់​ណា​ជា​ទុក្ខ​របស់​នោះ​មិនមែន​ជា​របស់​ខ្លួន ជា​អនត្តា ព្រោះ​របស់​នោះ​កើត​ពី​បច្ច័យ​នៃ​លោក​នេះ​តាក់តែង​ឡើង ។ របស់​ណា​កើត​ពី​បច្ច័យ របស់​នោះ​និង​រលត់​ទៅ​ព្រោះហេតុតែ​អស់​បច្ច័យ ដោយហេតុ​ថា​របស់​ទាំងអស់​ក្នុង​លោក​នេះ​តាំងនៅ​បាន​ព្រោះ​បច្ច័យ​មិន​ទាន់​អស់ តែបើ​អស់​បច្ច័យ​ហើយនឹង​រលត់​សូន្យ​ទៅ​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ ។

មាន​តែ​ព្រះ​និព្វាន​ប៉ុណ្ណោះ​ដែល​ជា​ធម៌​គ្មាន​បច្ច័យ​តាក់តែង ជា​សង្ខារធម៌​មិន​ប្រែប្រួល គឺ​មិន​មានទុក្ខ​វិយោគ​សោកសង្រេង​ក្នុង​របស់​ជា​លោកិយ​ឡើយ ដែល​លោក​ឲ្យ​ឈ្មោះ​ថា មាន​តែ​ព្រះ​និព្វាន​ប៉ុណ្ណោះ​ដែល​ជា​អមតៈ​មហា​សែន​សុខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ