ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ដី​លុ​ប​យក​ដី​បឹង​អូ​តុំ​របស់រដ្ឋ ​មិន​រំខា​ន​​អាជ្ញា​ធរ​ក្រុង​ដូនកែវ​​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ឡើ​យ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែ​វ ៖ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិ​ញ​បឹង​តុំ​ក្រុង​ដូនកែវ​ថា មកដល់​សម័យនេះ​ហើយ នៅតែ​មាន​អ្នក​ចាក់​ដី​រំលោភ​យក​ដី​បឹង​ធម្មជាតិ​ទៀត ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​លោ​ក​បាន​ធ្វើ​កា​រព្រមាន​ខ្លាំង​ៗ​ និង​ចា​ប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ដែល​រំលោភ​យក​ដី​ព្រៃលិចទឹក និង​រំលោភ​យក​ដី​បឹង​ធម្ម​ជាតិ​ជាបន្តបន្ទាប់​ហើយ នៅ​ចុងឆ្នាំ​២០២១​កន្លង​ទៅ​នេះ តែម​ក​ដល់ពេល​នេះ​ទីតាំង​ដី​បឹង​តុំ…


ខេត្តតាកែ​វ ៖ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិ​ញ​បឹង​តុំ​ក្រុង​ដូនកែវ​ថា មកដល់​សម័យនេះ​ហើយ នៅតែ​មាន​អ្នក​ចាក់​ដី​រំលោភ​យក​ដី​បឹង​ធម្មជាតិ​ទៀត ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​លោ​ក​បាន​ធ្វើ​កា​រព្រមាន​ខ្លាំង​ៗ​ និង​ចា​ប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ដែល​រំលោភ​យក​ដី​ព្រៃលិចទឹក និង​រំលោភ​យក​ដី​បឹង​ធម្ម​ជាតិ​ជាបន្តបន្ទាប់​ហើយ នៅ​ចុងឆ្នាំ​២០២១​កន្លង​ទៅ​នេះ តែម​ក​ដល់ពេល​នេះ​ទីតាំង​ដី​បឹង​តុំ ស្ថិតនៅ​សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ ខេត្តតាកែវ ដែល​ជា​បឹង​ធម្មជាតិ​តាំងពី​យូរ បាន​ចាប់ផ្តើម​រួម​តូច​ជាបន្តបន្ទាប់ ស្រប​ពេល​ដែល​អ្នកមាន​លុយ មានអំណាច​មួយចំនួន បាន​សម្លឹង​ឃើញ​ផល​ចំ​ណេញពីអ​ចលនទ្រព្យ​កំពុង​មានសន្ទុះ​រីកចម្រើន​ខ្លាំង ដែល​អាច​និយាយ​បាន​ថា (លុយ​លើ​​គោ​ក) បាន​នាំគ្នា​ធ្វើសកម្មភាព​ចាក់​ដី​លុប​យក​ដី​បឹង​របស់​រដ្ឋ​នៅពេល​យប់ និង​បន្ត​ដាំ​ដើម​ឈើ​ធំៗ និង​ដើមចេក បន្លំ​ភ្នែក​ពី​ដី​ថ្មីឱ្យ​ប្រែក្លាយ​ជា​ដី​ចាស់​មាន​ចំការ​ដើម​ចេ​ក​ធំៗ​រួចជាស្រេច ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​តុំ ដែល​សូម​មិន​បង្ហាញ​ឈ្មោះ​បាន​នាំគ្នា​និយាយ​ថា ដី​បឹង​តុំ​ដែល​អ្នកមាន​អំណាច​មាន​លុយ​កំពុង​លួច​ចាក់​ដី​លុប និង​ដាំ​ដើមឈើ​បន្លំ​ភ្នែក​នោះ គឺ​នៅតែ​ធ្វើជា​បន្តបន្ទាប់​ដោយ​ពួកគាត់​ប្រើ​រូបភាព​ចាក់​ដី នៅពេល​យប់ ។ ពួកគាត់​បន្ត​ថា សម័យនេះ​អ្នក​ដែល​ចាក់​ដី​លុប​យក​បឹង​ធម្មជាតិ​បាន មិនមែន​ប្រជា​ពល​រដ្ឋ​ធម្មតា​ធ្វើ​ទៅ​បាន​នោះ​ទេ គឺ​សុទ្ធសឹងតែ​អ្នកមាន​អំណាច អ្នកមាន​លុយ ទើប​អាច​ចាក់​លុប​យក​ដី​បឹង​ធម្មជាតិ​នេះ​បាន​ដោយ​សុ​វត្តិភាព ។

ជុំវិញ​បញ្ហា​នេះ លោក កង អា​ណាន់ អភិបាលក្រុង​ដូនកែវ​បាន​បញ្ជា​ក់ឲ​ដឹង​ថា រូបលោក​នៅ​មិនទាន់​ទទួល​បា​ន
ព័​ត៌មាន​នេះ​ទេ ចំពោះ​ការ​ចាក់​ដី​លុប​បឹង​តុំ​ខាងលើ ហើយ​លោក​និង​ចុះ​ពិនិត្យ​លើ​ការ​លើកឡើង​ខាង​លើនេះ​ពី​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ជាមួយ​និង​អ្នក​ដែល​ចាក់​ដី​លុប​បឹង​តុំ ដែល​ជា​បឹង​ធម្មជាតិ​របស់​រដ្ឋ ។ ដោយ​ឡែក ​លោក ប៊ុ​ន ហ៊ួរ ប្រធានមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្តតាកែវ លោក​ក៏​បាន​ឲ​ដឹង​ដែរ​ថា ករណី​លួច​ចាក់​ដី​រំលោភ​យក​ដី​បឹង​នេះ លោក​និង​ចុះ​ពិនិត្យ រួច​និង​ផ្តល់​ព័ត៌​មាន​មកឱ្យ​ភ្នាក់ងារ​សារ​ព័ត៌មានបាន​ដឹង​ច្បាស់​វិញ​ពី​បញ្ហា​នេះ តែ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​ចាក់​ដី​លុប​បឹង​តុំ​នេះ ឮ​ថា​អ្នក​ចាក់​ដី​លុប​ប្រើ​រូបភាព​លួច​ចាក់​ដី​លុប​បឹង​នៅពេល​យប់ ។​​

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ