ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ពេក ! ឡើង​លេច​នោម​លេច​លាមក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដោយសារ​តែ​ភ័យ​ពេក​បាន​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោលព្រំ​ដី​ផ្លោង​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ពេល​ពលរដ្ឋ​ទៅ​ជួយ​សង្គ្រោះ​ចេញពី​ប្រឡាយ​ទឹក​ស្អុយ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដោយសារ​តែ​ភ័យ​ពេក​បាន​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោលព្រំ​ដី​ផ្លោង​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ពេល​ពលរដ្ឋ​ទៅ​ជួយ​សង្គ្រោះ​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​ក៏​ក្អួត​ចេញ​សុទ្ធតែ​ភក់ ព្រមទាំង​លេច​នោម​លេច​អាចម៍​ទៀត​ផង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក អាយ​ខន ពណ៌​លឿង​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-8533 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​មាន​បុរស​២​នាក់​ទៀត​ប្រដាប់​ដោយ​ដំបង​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ជិះ​ដេញ​តាម​វ៉ៃ​ពីក្រោយ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មាន​តែ​ម្នាក់ឯង​ភ័យ​ខ្លាច ដោយ​រវល់​ជិះ​បណ្តើរ​ងាក​មើល​បណ្តើរ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​បង្គោលព្រំ​ដី​បាក់​រាប​ដី ធ្វើ​ឲ្យ​ម៉ូតូ​និង​អ្នក​បើក​ម៉ូតូ​ផ្លោង​ចូល​ក្នុង​ទឹក​ស្អុយ​ដែល​មានទឹក​តិច​ផឹក​ទាំង​ទឹក និង​ភក់​ពេញ​ពោះ ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ឃើញ​តែ​ម៉ូតូ​មិន​ទាន់​ឃើញ​មនុស្ស​ទេ ទាល់តែ​រក​ទាញ​ម៉ូតូ​ចេញ​ទើប​ឃើញ​មនុស្ស​នាំ​គ្នា​ជួយ​ស្រង់​ចេញពី​ក្នុង​ទឹក​មក​ដល់​លើគោក ។ ដោយសារ​ផឹកទឹក និង​ភក់​ពេញ​ពោះ ជន​រង​គ្រោះ​ក៏​ក្អួត​ចេញ​មក​សុទ្ធតែ​ភក់ ព្រមទាំង​លេច​នោម​និង​លេច​អាចម៍​មក​ជាមួយ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​៧១១ មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ម៉ូតូ​ដែល​ធ្លាក់​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចុះ​ទៅ​ទាញ​ទេ​មាន តែ​លោកនាយ​ប៉ុស្តិ៍​សំរោង​ក្រោម​ដោះ​អាវ​ចុះ​ទៅ​ទាញ​យក​ចេញ​មក​យក​ទៅ​រក្សា​ទុក​ប្រគល់​ឲ្យ​សាច់ញាតិ ៕