ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើមឈូក​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់​ការ​ឡើង​កំ​ដៅ​ក្នុង​រាង​កាយ

9 ឆ្នាំ មុន

តាម​អ្នកជំនាញ​ឱសថ​រុក្ខជាតិ​របស់​វៀតណាម​លោក Vu Quoc Trung បានឱ្យ​ដឹង​ថា មើម​ឈូក​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់់​ជាតិពុល និង​បញ្ឈប់​មិន​ឱ្យ​រាង​កាយ​ឡើង​កំ​ដៅ​បាន​ទៀត​ផង ។

តាម​អ្នកជំនាញ​ឱសថ​រុក្ខជាតិ​របស់​វៀតណាម​លោក Vu Quoc Trung បានឱ្យ​ដឹង​ថា មើម​ឈូក​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់់​ជាតិពុល និង​បញ្ឈប់​មិន​ឱ្យ​រាង​កាយ​ឡើង​កំ​ដៅ​បាន​ទៀត​ផង ។

លោក Trung បាន​អះអាង​ទៀត​ថា មើមឈូក​ក្នុង​ពេល​ខ្លះ​ក៏​អាច​ជួយ​សម្រួល​ដល់​ការ​ចរាចរ​ទៅ​មក​របស់​ឈាម​នៅ​ក្នុង​រាង​កាយ​មនុស្ស​បាន​ផង​ដែរ ។ លើស​ពី​នេះ​ទៀត វា​ក៏​អាច​ជា​ថ្នាំ​ប៉ូវ​កម្លាំង និង​លើកទឹកចិត្ត ។

សម្រាប់​ការ​ទទួលទាន​ជា​ទូទៅ ក្រអៅឈូក​ត្រូវ​បាន​គេ​យក​ទៅ​ស្ល​ជា​សម្ល​ទឹក​ឬ​ជា​សម្ល​គោក ។

ក្រៅពី​អត្ថប្រយោជន៍​ខាងលើ​តាម​លោក​Trung​ក្រអៅ​ឈូ​​ក​នៅ​ផ្តល់​អត្ថ​ប្រយោជន៍​ផ្នែក​សុខភាព​ជា​ច្រើន​មុខ​ទៀត ក្នុង​នោះ​មាន​ដូច​ជា​៖

-​បញ្ឈប់​ការ​ហូរ​ឈាម​ច្រមុះ ៖ លាង​វា​ឱ្យ​បាន​ស្អាត បុក​រួច​ច្របាច់​យក​ទឹក​ឱ្យ​បាន​២០០​ក្រាម​ផឹក​នៅ​ពេល​ថ្ងៃ ។ វិធី​ម្យ៉ាងទៀត​គឺ​អាច​យក​ទឹក​ដែល​កិន​រួច​បន្តក់​លើ​ច្រមុះ​ដែល​កំពុង​ហូរ​ឈាម ។

-​ជួយ​ឱ្យ​ឃ្លាន​អាហារ ៖ យក​ក្រអៅឈូក​ស្រស់​ចិត​ស្តើង​ៗ​ចំនួន​៥០​ក្រាម ហើយ​យក​ទៅ​បបរ​និង​រោយ​ស្ករ​តិច​ៗ​ពីលើ ។

-​ជួយ​សម្រួល​ដល់​ដំណេក​ក្នុង​ពេល​យប់ ៖ លោក​អ្នក​អាច​យក​មើមឈូក​៥០០​ក្រាម​លាយ​ជាមួយ​ផ្លែ​ពុទ្រា​ក្រហម​២០០​ក្រាម​ទៅ​ធ្វើ​ជា​ស៊ុប​ផ្អែម​ដោយ​ចម្អិន​ជាមួយ​ស្ករ​ឱ្យ​បាន​កន្លះ​ម៉ោង​។ បន្ទាប់​មក​ហុត​ស៊ុប​នោះ​ទាំង​នៅ​ក្តៅ​ឧណ្ហ​ក្នុង​ពេល​ល្ងាច ៕