ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេច​អ្វី​បាន​តែ​កុំ​ភ្លេច​រឿង​ចេតនាកម្ម

2 ឆ្នាំ មុន

បើ​និយាយ​ពី​សិទ្ធិ​សេរីភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង បុគ្គល​គ្រប់​រូប​អាច​មាន​សិទ្ធិ​ធ្វើ​នូវ​ទ​ង្វើ​អ្វី​ៗ​គ្រប់យ៉ាង​បាន​តាម​ចិត្ត​ចង់​, តាម​ការ​ប្រាថ្នា ឬ​បើ​បុគ្គល​ភ្លេច​ធ្វើ​ក្តី ឬ​ក៏​ចង់​បំភ្លេច​ការងារ​ទាំងនោះ​ក្តី​ក៏​គ្មាន​បញ្ហា​ព្រោះតែ​ជា​សិទ្ធិ​សេរីភាព​របស់​អ្នក ក៏​ប៉ុន្តែ​សូម​បងប្អូន​កុំ​ភ្លេច​រឿង​ចេតនាកម្ម​ឱ្យ​សោះ ព្រោះ​ពាក្យ​ថា​ចេតនាកម្ម​ហ្នឹង​គឺ​វា​អត់​មានរឿ​ង​​ត្រូវ​លើកលែង​ឱ្យ​យើង​ឡើយ ។ ព្រោះ​ពាក្យ​ថា​ចេតនាកម្ម​មិន​បាន​កាន់ជើង​អ្នក​ណា​ឡើយ ហើយ​ក៏​មិន​យោគយល់​ឱ្យ​យើង​បាន​ទេ…

បើ​និយាយ​ពី​សិទ្ធិ​សេរីភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង បុគ្គល​គ្រប់​រូប​អាច​មាន​សិទ្ធិ​ធ្វើ​នូវ​ទ​ង្វើ​អ្វី​ៗ​គ្រប់យ៉ាង​បាន​តាម​ចិត្ត​ចង់​, តាម​ការ​ប្រាថ្នា ឬ​បើ​បុគ្គល​ភ្លេច​ធ្វើ​ក្តី ឬ​ក៏​ចង់​បំភ្លេច​ការងារ​ទាំងនោះ​ក្តី​ក៏​គ្មាន​បញ្ហា​ព្រោះតែ​ជា​សិទ្ធិ​សេរីភាព​របស់​អ្នក ក៏​ប៉ុន្តែ​សូម​បងប្អូន​កុំ​ភ្លេច​រឿង​ចេតនាកម្ម​ឱ្យ​សោះ ព្រោះ​ពាក្យ​ថា​ចេតនាកម្ម​ហ្នឹង​គឺ​វា​អត់​មានរឿ​ង​​ត្រូវ​លើកលែង​ឱ្យ​យើង​ឡើយ ។

ព្រោះ​ពាក្យ​ថា​ចេតនាកម្ម​មិន​បាន​កាន់ជើង​អ្នក​ណា​ឡើយ ហើយ​ក៏​មិន​យោគយល់​ឱ្យ​យើង​បាន​ទេ កម្ម​គឺ​កម្ម មាន​លក្ខណៈ​ច្បាស់លាស់​ក្រៃ​លែង​ណាស់ ហើយ​វា​ឱ្យ​ផល​ត្រឹមត្រូវ​បំផុត មិន​លម្អៀង​ចំពោះ​អ្នក​ណា​ឡើយ អ្នក​ធ្វើ​កម្ម​ណា នឹង​ទទួលផល​កម្ម​នោះ​មិន​ខាន ។

មាន​តែ​ព្រះ​មាន​ព្រះ​ភាគ​មួយ​អង្គ​គត់ ទើប​អាច​ញែក​នូវ​ចេតនាកម្ម​នេះ​បាន​ក្បោះក្បាយ សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​បរម​សាស្តា​ដែល​ទ្រង់​ត្រាស់​សម្តែង​ទុក​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ទាំង​អស់នេះ​សម្រាប់​យើង​គ្រប់​ៗ​គ្នា​គួរ​សិក្សា​រៀនសូត្រ​ដើម្បី​សន្សំ​នូវ​ពូជ​យល់​ត្រូវ​នេះ​ទៅ​ជាតិ​មុខ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ