ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗ​កើត​ដង្កូវ​ចម្លែក ពាសពេញ​វិទ្យាល័យ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ រឿងហេតុ​គួរ​ឱ្យ​ចម្លែក ហ្វូង​ដង្កូវ​កើត​ពាសពេញ​ដី និង​ដើមឈើ​ក្នុង​វិទ្យាល័យ​អន្លង់​វែង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សិស្ស និង​ប្រជាពលរដ្ឋ​។

ខេត្តឧត្តរមានជ័យ ៖ រឿងហេតុ​គួរ​ឱ្យ​ចម្លែក ហ្វូង​ដង្កូវ​កើត​ពាសពេញ​ដី និង​ដើមឈើ​ក្នុង​វិទ្យាល័យ​អន្លង់​វែង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សិស្ស និង​ប្រជាពលរដ្ឋ​។ ហ្វូង​សត្វ​ដង្កូវ​ធំ​ៗ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​វិទ្យាល័យ អន្លង់​វែង ស្ថិត​នៅ​ក្នុង​ទីរួមស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ហ្វូង​សត្វ​ដង្កូវ​ដែល​នៅ​ពាល​ពេញទី​ធ្លា និង​បាន​ស៊ី​បំផ្លាញ​ស្លឹកឈើ​ក្នុង​សាលារៀន បាន​បង្ក​ការ​ភ្ញាក់ផ្អើល និង​មានការ​រំខាន​ដល់​សិស្ស​មានការ​ភ័យ​ខ្លាច មិន​ហ៊ាន​ចេញ​អង្គុយ​លេង នៅ​ក្នុង​ទីធ្លា​សាលារៀន​។

លោក ស្រេង កុមារ ជានា​យក​វិទ្យាល័យ អន្លង់​វែង បាន​រៀបរាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា មិនដឹង​ជា​ហ្វូង​ដង្កូវ​នេះ កើត​មកពីណា​នោះ​ទេ ហើយ​នៅ​ពេល​ឃើញ​កូនសិស្ស​ចាប់​ដង្កូវ​បន្លាច​គ្នា​នៅ​ក្នុង​ទីធ្លា​សាលា លោក​ក៏​បាន​ទៅ​មើលឃើញ​មាន​សត្វ​ដង្កូវ តែ​ក៏​មិន​ច្រើន​ណាស់ណា​ដែរ ដោយ​លោក​ក៏​មិន​បាន​ចាប់អារម្មណ៍ ហើយ​ក៏​មិន​ហ៊ាន​បាញ់ថ្នាំ​សម្លាប់​ដែរ ព្រោះ​ខ្លាច​ប៉ះពាល់​កូនសិស្ស​កំពុង​តែ​រៀន​។

ហើយ​រយៈពេល​តែ ៥​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ សត្វ​ដង្កូវ​ក៏​កើត​ឡើងជា​ច្រើន មាននៅ​គ្រប់​ទីកន្លែង នៅ​តាម​វាលស្មៅ និង​នៅ​តាម​ដើមឈើ រហូត​នៅ​តាម​បង់​អង្គុយ ក្នុង​ទីធ្លា​សាលារៀន ក៏​មាន​សត្វ​ដង្កូវ នៅ​វា​ពាល​ពេញ ធ្វើ​ឱ្យ​កូនសិស្ស និង​លោកគ្រូ​អ្នកគ្រូ ក៏​មិន​ហ៊ាន​ទៅ​អង្គុយ​លេង​។ លោកនាយក​បន្ត​ថា ដោយសារ​តែ​មាន​ហ្វូង​ដង្កូវ​ច្រើន​ពេក លោក​បាន​ប្រាប់​កូនសិស្ស ហាម​មិន​ឱ្យទៅ​ចាប់​លេង ឬ​ប៉ះពាល់​វា ហើយ​សូ​ម្បី​តែ​លោក​ផ្ទាល់​ក៏​មានការ​ញញើត មិន​ហ៊ាន​ទៅ​មើល​ដែរ ព្រោះ​សត្វ​ស​ដង្កូវ​ច្រើន​ពេក​។ ចំណែក​ដើមឈើ និង​ដើម​ផ្កា នៅ​ក្នុង​សាលា ក៏​ត្រូវ​សត្វ​ដង្កូវ បាន​ស៊ី​បំផ្លាញ​ស្លឹក​គ្មាន​សេសសល់​ដែរ​។

នៅ​ពេល​ព្រឹក និង​នៅ​ពេល​ល្ងាច សត្វ​ដង្កូវ វា​ចុះ​ពីលើ​ដើមឈើ នៅ​ពាសពេញ​ទីធ្លា​សាលា ទាំង​ហ្វូង​ៗ ដែល​ធ្វើ​ឱ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្ស ស្ទើរតែ​មិន​ហ៊ាន​ដើរ​កាត់ ហើយ​មាន​សិស្ស​ស្រី​ខ្លះ មានការ​ភ័យ​ខ្លាច​ចំពោះ​សត្វ​ដង្កូវ ក៏​មិន​ហ៊ាន​មក​រៀន​។​លោកនាយក​សាលា​បាន​បញ្ជាក់​ថា កាល​ដំបូង នៅ​៥​ថ្ងៃមុន សត្វ​ដង្កូវ​មាន​តែ​តិចតួច​ប៉ុណ្ណោះ លោក​ក៏​មិន​បាន​រាយការណ៍​ទៅ​ស្ថាប័ន​ជំនាញ​ទេ តែ​មិន​នឹក​ស្មានថា សត្វ​ដង្កូវ​កើត​ច្រើន​យ៉ាងនេះ​សោះ ហើយ​ក្នុង​សាលារៀន​ក៏​មិន​ធ្លាប់​មាន​សត្វ​ដង្កូវ​ច្រើន​នោះ​ដែរ ទើបតែ​ក្នុងឆ្នាំនេះ ដែល​មាន​ដង្កូវ​ច្រើន មិនដឹង​កើតមក​អ្វី​នោះ​ទេ​។