ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់វិធីសាស្រ្តសម្រកទម្ងន់ដោយមិនបាច់តមអាហារ

3 ឆ្នាំ មុន

មាន​វិធី​ជាច្រើន​ដែល​អាច​ជួយ​អ្នក​សម្រក​ទម្ងន់ ដោយ​មិន​ចាំ​​​​បាច់​ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក។ ពិតជាត្រឹមត្រូវណាស់! នេះពិតជាអាចទៅរួច ដោយសារមានវិធីសាស្រ្តជាច្រើន ដែលបញ្ជាក់ដោយវិទ្យាសាស្រ្ត ដើម្បីជួយអ្នកឱ្យស្រកទម្ងន់។ ថ្ងៃនេះ​ អ្នកនឹងបានស្គាល់វិធីសាស្រ្តទាំងនេះ! ១….

មាន​វិធី​ជាច្រើន​ដែល​អាច​ជួយ​អ្នក​សម្រក​ទម្ងន់ ដោយ​មិន​ចាំ​​​​បាច់​ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក។ ពិតជាត្រឹមត្រូវណាស់! នេះពិតជាអាចទៅរួច ដោយសារមានវិធីសាស្រ្តជាច្រើន ដែលបញ្ជាក់ដោយវិទ្យាសាស្រ្ត ដើម្បីជួយអ្នកឱ្យស្រកទម្ងន់។ ថ្ងៃនេះ​ អ្នកនឹងបានស្គាល់វិធីសាស្រ្តទាំងនេះ!

១. ងូតទឹកត្រជាក់

បន្ថែមពីលើការផ្តល់ឱ្យអ្នកនូវស្បែកភ្លឺថ្លា និងធ្វើឱ្យអ្នកជាសះស្បើយពីការចុករោយសាច់ដុំលឿនជាងមុនបន្ទាប់ពីការហាត់ប្រាណខ្លាំង ការងូតទឹកត្រជាក់អាចជួយអ្នកក្នុងការបំបាត់ការឈឺចាប់នៅជុំវិញក និងស្មា។ នៅពេលដែលរាងកាយត្រូវបានប៉ះពាល់នឹងបរិយាកាសត្រជាក់ ដូចជាពេលងូតទឹក កោសិកាខ្លាញ់មួយចំនួនចាប់ផ្តើមដុតចោល ដើម្បីបង្កើតកំដៅ ដែលនាំឱ្យស្រកទម្ងន់។

២. អង្គុយមុនពេលអ្នកចាប់ផ្តើមញ៉ាំ

យើងទាំងអស់គ្នាសុទ្ធតែមានភាពមមាញឹកក្នុងការងារ ដែលពេលខ្លះទាមទារឱ្យយើងទទួលទានអាហារទាំងយើងកំពុងដើរឬជិះក្នុងរថយន្ត។ ការធ្វើដូចនេះ អាចឱ្យយើងឡើងទម្ងន់ដោយមិនដឹងខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកឯកទេសអាហារូបត្ថម្ភជឿថា ការអង្គុយញ៉ាំអាហារឱ្យស្រួល អាចជួយឱ្យខួរក្បាលរបស់អ្នកទទួលស្គាល់ថាអ្នកបានញ៉ាំអាហារត្រឹមត្រូវ កាត់បន្ថយឱកាសនៃការញ៉ាំច្រើនពេញមួយថ្ងៃ ហើយរក្សារាងឱ្យអ្នកនៅដដែល។

៣. ញ៉ាំអាហារហឹរ

វាត្រូវបានបញ្ជាក់តាមបែបវិទ្យាសាស្ត្រថា អាហារហឹរអាចបណ្តាលឱ្យស្រកទម្ងន់  ដោយសារវាបន្ថយចំណង់អាហារ និងបង្កើនការចំណាយថាមពល។ ការស្រាវជ្រាវ បន្ថែមទៀតបង្ហាញថា ការទទួលទានម្ទេសអាចធ្វើឱ្យមនុស្សទទួលទានកាឡូរីតិចជាងអ្វីដែលពួកគេទទួលទានធម្មតា។ ដូច្នេះការបន្ថែមទឹកជ្រលក់ហឹរ ទៅក្នុងអាហាររបស់អ្នកពិតជាអាចជួយអ្នកសម្រកទម្ងន់ដែលមិនចង់បាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ