ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កាត​វី​ង​ទូទាត់​ថ្លៃ​អាហារ​យ៉ាង​ងាយស្រួល​នៅ​KFC

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង កាលពី​ថ្ងៃ​អង្គារ ទី​១២ កក្កដា កន្លង​មកនេះ បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​ស្ដី​ពី​ការ​ទូទាត់​តាម​កាត​វី​ង​នៅ​គ្រប់​សាខា​KFC ដែល​ជា​ម៉ាក អន្តរជាតិ​ដ៏​ល្បីឈ្មោះ​មួយ​ក្នុង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង កាលពី​ថ្ងៃ​អង្គារ ទី​១២ កក្កដា កន្លង​មកនេះ បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​ស្ដី​ពី​ការ​ទូទាត់​តាម​កាត​វី​ង​នៅ​គ្រប់​សាខា​KFC ដែល​ជា​ម៉ាក អន្តរជាតិ​ដ៏​ល្បីឈ្មោះ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯកទេស​វី​ង និង​លោក​ប៊េ​ន ចា​ម៉ី​ន ចេ​រុម​មីន អគ្គនាយក​ចាត់ការ​ទូទៅ​របស់​KFC ។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​មាន​ប្រសាសន៍​ថា កិច្ចសហការ​នេះ វី​ង​មាន​បំណង​ផ្ដល់​ជូន​នូវ​បទ​ពិសោធ​ដ៏​ល្អ​សម្រាប់​អតិថិជន​ដែល​ទៅ​ពិសា​អាហារ​នៅ​KFC​ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​កាន់តែ​លឿន​កាន់តែ​ងាយស្រួល​ដោយ​ប្រើ​កាត​វី​ង ដែល​លោក​អ្នក​ពេញចិត្ត​នៅ​គ្រប់​សាខា​របស់​KFC គ្រប់​ទីកន្លែង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​១០%​លើ​រាល់​ការ​ជាវ​មុខម្ហូប​ណាមួយ​នៅ​KFC ។ កាន់តែ​ពិសេស​ជាមួយនឹង​ការ​ផ្ដល់​ជូន​រៀងរាល់ថ្ងៃ​ពុធ អតិថិ​ជន​វី​ង​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ​៥០%​សម្រាប់​ការ​ទូទាត់​តាម​វី​ង ។ ការ​ផ្ដល់​ជូន​នេះ មាន​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៦ ។

សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​បើក​គណនី​វី​ង លោក​អ្នក​អាច​បើក​បាន​យ៉ាង​ងាយស្រួល គ្រាន់តែ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ណាមួយ​ដូច​ជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ លិខិតឆ្លងដែន ឬ​កាត​មន្ត្រីរាជការ​ទៅ​កាន់​ភោជនីយដ្ឋាន​សាខា​KFC ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​ដើម្បី​បើក​គណនី​វី​ង​ដោយ​ឥត​គិតថ្លៃ ។

លោក​បាន​បន្ត​ថា​៖«​ពួក​យើង​ពិតជា​រីករាយ​ក្នុង​ការ​ផ្ដល់​ជូន​សេវាកម្ម​បន្ថែម​ដែល​មាន​តម្លៃ បំផុត​សម្រាប់​អតិថិជន និង​ដៃគូ​របស់​យើង​ជាមួយ​KFC ដែល​ជា​ម្ចាស់​ម៉ាក​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​ក្នុង​ការ​បង្កើត​នូវ​ដំណោះស្រាយ​លើ​ការ​ទូទាត់​សាច់ប្រាក់​កាន់តែ​ងាយស្រួល​ជាមួយនឹង​វិស័យ​ម្ហូបអាហារ ៕