ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​និង​យប់​តែង​ទំ​.​ពា​ស៊ី​នូវ​ជី​វិ​.​ត​សត្វ

2 ឆ្នាំ មុន

នៅ​ក្នុង​គាថា​ធម្មបទ​បាន​លើក​ឡើង​ថា ពេលវេលា​គឺ យប់ និង​ថ្ងៃ​តែង​ទំពា​ស៊ី​នូវ​អាយុជីវិត​សត្វ​ទាំងឡាយ​ក្នុង​ត្រៃភព​ជា​ដរាប​មក ពេលវេលា​តែង​កន្លង​ទៅ​មិន​រង់ចាំ​អ្នក​ណា​ឡើយ បើ​ដូច្នេះ​តើ​ថ្ងៃនេះ​អ្នក​បាន​ប្រព្រឹត្ត​ធ្វើ​នូវ​អ្វីខ្លះ​ឱ្យ​ជា​ប្រយោជន៍​ហើយ​ឬ​នៅ ? ច្បាស់​ណាស់​មនុស្ស​យើង​មិន​មាន​ពេលវេលា​ច្រើន​ទេ​សម្រាប់​ជីវិត​មួយ​នេះ ។ ចូរ​កុំ​មាន​សេចក្តី​ប្រមាទ​ច្រើន​ពេក…

នៅ​ក្នុង​គាថា​ធម្មបទ​បាន​លើក​ឡើង​ថា ពេលវេលា​គឺ យប់ និង​ថ្ងៃ​តែង​ទំពា​ស៊ី​នូវ​អាយុជីវិត​សត្វ​ទាំងឡាយ​ក្នុង​ត្រៃភព​ជា​ដរាប​មក ពេលវេលា​តែង​កន្លង​ទៅ​មិន​រង់ចាំ​អ្នក​ណា​ឡើយ បើ​ដូច្នេះ​តើ​ថ្ងៃនេះ​អ្នក​បាន​ប្រព្រឹត្ត​ធ្វើ​នូវ​អ្វីខ្លះ​ឱ្យ​ជា​ប្រយោជន៍​ហើយ​ឬ​នៅ ?

ច្បាស់​ណាស់​មនុស្ស​យើង​មិន​មាន​ពេលវេលា​ច្រើន​ទេ​សម្រាប់​ជីវិត​មួយ​នេះ ។ ចូរ​កុំ​មាន​សេចក្តី​ប្រមាទ​ច្រើន​ពេក ពីព្រោះ​អ្នក​នឹង​មាន​វិប្បដិសារៈ សេចក្តី​ស្តាយក្រោយ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​ពុំខាន​ឡើយ ។

ព្រះពុទ្ធ​សាសនា បង្រៀន​មនុស្ស​អំពី​គុណ​តម្លៃ​របស់​ពេលវេលា និង​ការ​សន្សំ​សំចៃ​ដោយ​ឱ្យ​អ្នក​ប្រតិបត្តិ​ប្រព្រឹត្ត​ខ្លួន​ជា​បុគ្គល​គំរូ និង​ជា​បុគ្គល​សប្បុរស​ក្នុង​ការ​រំពឹងមើល​នូវ​សច្ចធម៌​តាម​ហេតុ និង​ផល ប្រកបដោយ​យោនិសោមនសិកា​រៈ ដោយ​បញ្ញា​របស់​ខ្លួន​ដោយ​ជាក់ច្បាស់ ។

បើ​អ្នក​មិន​អាច​ផ្តល់​នូវ​សេចក្តីសុខ​ដល់​ខ្លួនឯង​បាន​ផង សូមកុំ​ផ្តល់​សេចក្តី​ទុក្ខ​ដល់​អ្នក​ដទៃ​ទៀត ពីព្រោះ​មនុស្ស​រាល់​រូបា​តែងតែ​ប្រាថ្នា​នូវ​សេចក្តីសុខ​ស្ងប់ ប្រាសចាក​សេចក្តី​ទុក្ខ​សម្រាប់​ជីវិត​របស់​ពួក​គេ ចូរ​សន្សំ​សេចក្តី​ល្អ​ពី​ឥឡូវនេះ​ទៅ ពីព្រោះ​ពេលវេលា​មិន​រង់ចាំ​អ្នក​ទេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ