ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ ​កែ​លម្អ​បរិយាកាស​ធុរកិច្ច ពង្រឹង​ការ​វិនិយោគ​ក្នុងស្រុក សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើប​ដោយ​ចីរភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ កម្ពុជា​អាច​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាន​កំណើនទៀងទាត់​ឡើង​វិញ​បាន​តាម​រយៈ​ការ​បង្កើន​ផលិតភាព​របស់​ក្រុមហ៊ុន និង​ពលករ ពង្រីក​ពិពិធ​ភាព​ក្នុង​ផ្នែក​នាំ​ចេញ និង​កែ​លម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច វិនិយោគ​ថែម​ទៀត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទ្រទ្រង់​ដល់​កំណើន​ប្រកបដោយ​គុណភាព​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ធនាគារពិភពលោក ​។…

រាជធានី​ភ្នំពេញ ​៖​ កម្ពុជា​អាច​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាន​កំណើនទៀងទាត់​ឡើង​វិញ​បាន​តាម​រយៈ​ការ​បង្កើន​ផលិតភាព​របស់​ក្រុមហ៊ុន និង​ពលករ ពង្រីក​ពិពិធ​ភាព​ក្នុង​ផ្នែក​នាំ​ចេញ និង​កែ​លម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច វិនិយោគ​ថែម​ទៀត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទ្រទ្រង់​ដល់​កំណើន​ប្រកបដោយ​គុណភាព​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ធនាគារពិភពលោក ​។

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ដ៍​ធំនេះ បាន​និយាយ​ក្នុង​របាយការណ៍​មួយ​នៅថ្ងៃ​ទី​ ៣១ ​មក​រា​ឆ្នាំ​ ២០២២​ នេះ​ថា​ កម្ពុជា​ដែល​ធ្លាប់​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ជា​មធ្យម ៧,៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ១៩៩៥ ដល់​ឆ្នាំ​២០១៩ ប៉ុន្តែ​អត្រា​នេះ​បាន​ស្រុត​ចុះ​យ៉ាង​គំហុក​អស់​ចំនួន ​១០,១​ ភាគរយ ធ្វើ​ឱ្យ​ទំហំ​សេដ្ឋកិច្ច​រួម​មាឌ​អស់​ ឬ​ដក ​៣,១​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ មុន​នឹង​រើប​ឡើង​វិញ​សន្សឹម​ៗ​រហូត​បាន​កំណើន ២,២​ ភាគរយ នា​ដំណាច់ឆ្នាំ​កន្លង​ទៅ​ដោយសារ ជំងឺ​រាតត្បាត​ជាដើម​នោះ អាច​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​បាន ​។

ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព​ក្រោយ​វិបត្តិ​កូ​វី​ដ​ ១៩ ​នេះ តាម ​WB ​ត្រូវការ​ពឹងផ្អែក​ទៅ​លើ​ផលិតផល​, ទីផ្សារ និង​ធនធាន​ហិរញ្ញប្បទាន​ដែល​មាន​មូលដ្ឋាន​តូច​ចង្អៀត ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ជំហរ​រឹង​មាំ​សម្រាប់​ទប់ទល់​ទៅ​នឹង​ការ​អង្រួន​ដែល​កើត​មាន​ចំពោះ​សេដ្ឋកិច្ច ​។

លោកស្រី Maryam Salim ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ នៅ​របាយការណ៍​ក្រោម​ចំណងជើង​ថា «ការ​អភិវឌ្ឍ​មាន​ភាព​ធន់ ​៖ យុទ្ធសាស្ត្រ​សម្រាប់​ធ្វើ​ពិពិធ​កម្ម​លើ​គំរូ​កំណើនសេដ្ឋកិច្ច​កម្ពុជា»​ ​ថា​ការ​ងាក​ទៅ​រក​គន្លង​ផ្លូវ​ឆ្ពោះទៅ​មាន​កំណើន​ដោយ​ចរី​ភាព​វិញ ចាំបាច់​ត្រូវការ​របៀបវារៈ​កែទម្រង់​ប្រកបដោយ​មហិច្ឆតា​មួយ ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​បង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុន ពលករ និង​ក្រុម​គ្រួសារ​នៅ​កម្ពុជា​, ពង្រឹង​បទ​ប្បញ្ញត្តិ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​បំភ្លៃ​លើ​ទីផ្សារ និង​កែ​លម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច​, និង​ការ​វិនិយោគ​ថែម​ទៀត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទ្រទ្រង់​ដល់​កំណើន​ប្រកបដោយ​គុណភាព​ ។
លោកស្រី បន្ថែម​ទៀត​ថា ​ចំណាត់ការ​គោលនយោបាយ​រយៈពេល​ខ្លី និង​មធ្យម​មួយ​ចំនួន​អាច​មាន​ប្រយោជន៍​ដល់​យុទ្ធ​សាស្ត្រា​ស្តារ​សេដ្ឋកិច្ច ហើយ​តាម​រយៈ​នោះ​វា​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​កសាង​សេដ្ឋកិច្ច​បាន​មក​វិញ​កាន់តែ​រឹង​មាំ​ថែម​ទៀត​នៅ​ក្រោយ​សម័យ​មាន​វិបត្តិ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ