ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​ពេក ! សម្រេចចិត្ត​ចាក​​ចោល​ប្រពន្ធ​កូន​រហូត

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដោយសារ​តែ​គ្មាន​ជម្រើស ព្រោះតែ​មាន​ជីវភាព​ក្រីក្រ​ពេក​ បាន​សម្រេចចិត្ត​គិត​ខ្លី​ចាក​​ចោល​ប្រពន្ធ និង​កូន​តូច​ៗ២​នាក់​ឲ្យ​នៅ​កណ្ដោចកណ្ដែង​គ្មាន​ទីពឹង

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដោយសារ​តែ​គ្មាន​ជម្រើស ព្រោះតែ​មាន​ជីវភាព​ក្រីក្រ​ពេក​ បាន​សម្រេចចិត្ត​គិត​ខ្លី​ចាក​​ចោល​ប្រពន្ធ និង​កូន​តូច​ៗ២​នាក់​ឲ្យ​នៅ​កណ្ដោចកណ្ដែង​គ្មាន​ទីពឹង ។ ហេតុ​ការណ៍​ចង.ក​សម្លាប់​ខ្លួន​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា​ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ស៊ី កប អាយុ​២៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ តុ​ន ចាន់​ឌី អាយុ​២០​ឆ្នាំ មានកូន​ប្រុស​២​នាក់ មុខរបរ​ធ្វើស្រែ​ចម្ការ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ថា ខ្លួន​និង​ប្តី​បាន​គ្នា​អស់​រយៈពេល​៦​ឆ្នាំ ហើយ​មានកូន​ប្រុស​២​នាក់ កូនច្បង​មាន​អាយុ​២​ឆ្នាំ និង​កូន​ប្អូន​ទើប​មាន​អាយុ​៦​ខែ​ប៉ុ​ណ្ណោៈ ។ ស្ត្រី​ជា​ប្រពន្ធ​បាន​បញ្ចា​ក់ថា មុន​ពេល​កើតហេតុ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដោយ​មិន​មានការ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ហើយ​ប្តី​រូប​នេះ​បាន​ប្រើប្រាស​ថ្នាំ​ញៀន​ផង ថែម​ទាំង​មាន​ជីវភាព​ក្រីក្រ​ទៀត បានជា​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​និង​កូន​បែប​នេះ ។

បុរស​ឈ្មោះ ហែម សា​រឿ​ន អាយុ​៤៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ មឹង និមល អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវជា​ឪពុក​ម្តាយបង្កើត​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ដោយសា​តែ​មាន​ជីវភាព​ក្រីក្រ បាន​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ ស្រាប់តែ​ញៀន​ថ្នាំ ពីព្រោះ​អ្នក​ដែល​ឆ្លង​ដែន​កាប់​ឈើ​ក្រ​ញួ​ង​៩០%​គឺ​សុទ្ធតែ​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មានការ​សោកស្តាយ​កូន​ខ្លាំង​ណាស់ ៕